បទភោជនីយនៃរូបិយសំវោហារសិក្ខាបទ
ក្នុងបទថា កតេន កតំ ជាដើមនេះ បណ្ឌិតគប្បីជ្រាបការលក់ទិញ ដោយរូបិយសុទ្ធៗ បុណ្ណោះ ។ អធិប្បាយ បទភាជនីយនៃរូបិយសំវោហារសិក្ខាបទ ខ្ញុំនឹងពោលវិនិច្ឆ័យក្នុងបទថា រូបិយេ រូបិយសញ្ញី ជាដើម តទៅថា បណ្តាវត្ថុដែលពោលហើយក្នុងសិក្ខាបទមុន កាលភិក្ខុលក់ទិញ និស្សគ្គិយវត្ថុ ដោយនិស្សគ្គិយវត្ថុ ត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយ ដោយ សិក្ខាបទមុន ព្រោះការទទួលមូលតម្លៃ ព្រោះការលក់ទិញរបស់ដទៃៗ ជា និស្សគ្គិយបាចិត្តិយ ដោយសិក្ខាបទនេះឯង សូម្បីកាលលក់ទិញទុក្កដវត្ថុ ឬ កប្បិយវត្ថុ ដោយនិស្សគ្គិយវត្ថុ ក៏មានន័យយ៉ាងនេះដូចគ្នា ។ ពិតហើយ អ្នកសិក្សាគប្បីជ្រាបតិកៈថា ភិក្ខុមានការសម្គាល់ក្នុងរូបិយ ថាជារូបិយ លក់ទិញរបស់ដែលមិនមែនរូបិយជាដើម នេះជាតិកៈមួយ ទៀត សូម្បីមិនបានត្រាស់ទុក ព្រោះអនុលោមដល់តិកៈទី ២ ដែលត្រាស់ទុក ថា ភិក្ខុមានការសម្គាល់ក្នុងវត្ថុដែលមិនមែនរូបិយ ថារូបិយ លក់ទិញ រូបិយជាដើមនេះ ។ ពិតហើយ ភិក្ខុលក់ទិញរូបិយរបស់អ្នកដទៃ ដោយ របស់មិនមែនរូបិយរបស់ខ្លួនក្តី លក់ទិញវត្ថុដែលមិនមែនរូបិយរបស់អ្នកដទៃ ដោយរូបិយរបស់ខ្លួនក្តី សូម្បីដោយការលក់ទិញទាំង ២ ប្រការ ក៏ចាត់ជាធ្វើ ការលក់ទិញដោយរូបិយដូចគ្នា ។ ព្រោះដូច្នោះ ទើបក្នុងបាលីត្រាស់តិកៈមួយ បុណ្ណោះ ក្នុងចំណែករូបិយតែម្ខាងដូច្នេះឯង ។ កាលភិក្ខុលក់ទិញវត្ថុនៃនិស្សគ្គិយ ដោយវត្ថុនៃទុក្កដ ជាទុក្កដដោយ សិក្ខាបទមុន ព្រោះការទទួលតម្លៃ ត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយ ដោយ សិក្ខាបទនេះ ព្រោះផ្លាស់ប្តូរក្នុងកាលជាខាងក្រោយ ព្រោះលក់ទិញគរុភណ្ឌ សូម្បីលក់ទិញទុក្កដវត្ថុនោះឯង ឬកប្បិយវត្ថុដល់វត្ថុនៃទុក្កដ ត្រូវអាបត្តិទុក្កដ ដោយសិក្ខ