កយវិក្កយសិក្ខាបទ

ក្បាលទី 3 · ទំព័រ 283

បទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលក្នុងកយវិក្កយសិក្ខាបទនោះ ដូចមានវិនិច្ឆ័យតទៅនេះ ពាក្យថា កតិហិបិ ត្យាយំ គឺសង្ឃាដីមួយផ្ទាំងនេះរបស់លោក នឹងនៅបានបុន្មានថ្ងៃ ។ ក្នុង បទថា កតិហិបិ នេះ ហិ សព្ទ ជាបទបូរណៈ បិ សព្ទ ប្រព្រឹត្តទៅ ក្នុង ការតិះដៀល អធិប្បាយថា សង្ឃាដីរបស់លោកមួយផ្ទាំងនេះទុព្វល នឹងនៅ បានបុន្មានថ្ងៃ ម្យ៉ាងទៀត បាឋៈថា កតិហំបិ ត្យាយំ ក៏មាន ។