បទភោជនីយនៃកយវិក្កយសិក្ខាបទ
ជួលបោកសំពត់ជាដើមនេះ ដូចសម្តែងអាបត្តិបាចិត្តិយ ព្រោះនិស្សគ្គិយវត្ថុ ដែលខ្លួនប្រើប្រាស់ហើយ ឬវិនាសហើយ ដូច្នោះ ។ អធិប្បាយ បទភាជនីយនៃកយវិក្កយសិក្ខាបទ ក្នុងបទថា កយវិក្កយេ កយវិក្កយសញ្ញី ជាដើម អ្នកសិក្សា គប្បីជ្រាបអត្ថយ៉ាងនេះថា ភិក្ខុណា ដល់នូវការទិញដូរ ភិក្ខុនោះ ចូរ ជាអ្នកមានសេចក្តីសម្គាល់ក្នុងការទិញដូរនោះថា ជាការទិញដូរក្តី មានសេចក្តី សង្ស័យក្តី មានការសម្គាល់ថា មិនមែនជាការទិញដូរក្តី ជាអាបត្តិនិស្សគ្គិយ បាចិត្តិយទាំងអស់ ។ ក្នុងចុល្លតិកៈ ត្រូវអាបត្តិទុក្កដដូចគ្នាទាំងពីរបទ ។ អនាបត្តិនៃកយវិក្កយសិក្ខាបទ ពីរបទថា អគ្ឃំ បុច្ឆតិ សេចក្តីថា ភិក្ខុសួរថា បាត្ររបស់ អ្នកនេះតម្លៃបុន្មាន កាលម្ចាស់របស់បាត្រពោលថា តម្លៃបុណ្ណេះ បើកប្បិយភណ្ឌនៃភិក្ខុនោះមានតម្លៃច្រើន ហើយភិក្ខុប្រាប់ឧបាសកនោះ យ៉ាងនេះថា ឧបាសក វត្ថុនេះមានតម្លៃច្រើន អ្នកចូរឲ្យបាត្ររបស់អ្នកដល់អ្នកដទៃចុះ ។ ឯ ឧបាសកបានឮពាក្យនោះពោលថា ខ្ញុំនឹងថែមផ្តិលដទៃឲ្យទៀត ទោះទទួលយក ក៏គួរ ។ របស់នោះធ្លាក់ទៅក្នុងលក្ខណៈដែលត្រាស់ទុកថា អាត្មាមានវត្ថុ នេះជាដើម ។ បើបាត្រនោះមានតម្លៃថ្លៃ ភណ្ឌៈរបស់ភិក្ខុមានតម្លៃថោក ហើយ ម្ចាស់បាត្រមិនដឹងថា ភណ្ឌៈនោះមានតម្លៃថោក ភិក្ខុកុំគប្បីទទួលយកបាត្រ គប្បីប្រាប់ថា របស់អាត្មាមានតម្លៃថោក ។ ពិតហើយ កាលភិក្ខុពោល បញ្ឆោតថា មានតម្លៃច្រើន ទទួលយក ( បាត្រ ) ដល់នូវភាពជាបុគ្គលដែល វិនយធរគប្បីវាយតម្លៃទ្រព្យ ហើយកាត់អាបត្តិ ។ បើម្ចាស់របស់បាត្រពោល ថា ណ្ហើយចុះ លោកម្ចាស់ តម្លៃដែលលើសនឹងជាបុណ្យរបស់ខ្ញុំ ហើយ ប្រគេន គួរ ។ ពីរបទថា កប្បិយការកស្ស អាចិក្ខតិ សេចក្តីថា ភិក្