បត្តវគ្គ សិក្ខាបទទី ១

ក្បាលទី 3 · ទំព័រ 290

សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានយស ទ្រង់សម្រេច ឥរិយាបថក្នុងវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្សំបាត្រទុកជាច្រើន ។ មនុស្សទាំងឡាយ ដើរទៅវិហារបានឃើញ នាំគ្នាពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្រ មិនសមបីបើ នឹងសន្សំបាត្រទុកជាច្រើនទេ សមណៈទាំងឡាយជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្រ នឹងធ្វើនូវជំនួញបាត្រ ឬនឹងតាំងរានផ្សារលក់ភាជន៍ដី ។ ភិក្ខុទាំងឡាយបានឮពាក្យមនុស្សទាំងឡាយ នោះ ពោលទោសតិះដៀល បន្តុះបង្អាប់ ( ដូច្នោះ ) ។ ពួកភិក្ខុណាដែលមាន សេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងប្រើប្រាស់អតិរេកបាត្ប្រ១ ឡើយ ។ ខណៈនោះ ភិក្ខុទាំងនោះ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ ។ ព្រះអង្គ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយប្រើប្រាស់អតិរេកបាត្រ ពិតមែនឬ ។ ពួកឆព្វគ្គិយភិក្ខុទូលតបថា សូមទ្រង់ព្រះមេត្តាប្រោស ការនោះ ពិតមែន ។ ព្រះពុទ្ធដ៏ទ្រង់ឥស្សរិយយសត្រាស់តិះដៀលថា ម្នាលមោឃបុរស ទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងប្រើប្រាស់អតិរេកបាត្រទេ ម្នាលមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬថា នាំឲ្យជ្រះថ្លា ។ ក្រៃលែងដល់ពួកជនដែលមានសេចក្តីជ្រះថ្លារួចហើយទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ទ្រទ្រង់នូវអតិរេកបាត្រ អតិរេកបាត្រនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្តិ បាចិត្តិយ ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបញ្ញត្តដល់ភិក្