បត្តសិក្ខាបទ

ក្បាលទី 3 · ទំព័រ 297

មានបទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលក្នុងបត្តសិក្ខាបទនោះ មានវិនិច្ឆ័យដូចតទៅនេះថា បទថា បត្តវណិជ្ជំ សេចក្តីថា ពួកសមណៈ ពូជពង្សសក្យបុត្រ នឹងត្រាច់ធ្វើការលក់បាត្រ ឬ បើករាន លក់ភាជនៈដី ក្នុងស្រុក និងនិគមជាដើម ។ ភាជនៈ លោកហៅថា អាមត្ត ( ក្នុងបទថា អាមត្តិកាបណំ ) ភាជនៈទាំងនោះ ជាទំនិញរបស់ ជនពួកណា ជនទាំងនោះ ឈ្មោះថា អាមត្តិកា ( អ្នកមានភាជនៈជាជំនួញ ) ។ រានផ្សាររបស់អ្នកមានភាជនៈជាទំនិញនោះ ឈ្មោះថា អាមត្តិកាបណ ។ អធិប្បាយថា រានលក់ដូររបស់ពួកស្មូនឆ្នាំង ។ អធិប្បាយ សិក្ខាបទវិភង្គនៃបត្តសិក្ខាបទ ច្រើនបទថា តយោ បត្តស្ស វណ្ណា បានដល់ ទំហំនៃ បាត្រ ៣ ខ្នាត ។ ពីរបទថា អឌ្ឍាឡកោទនំ គណ្ហាតិ សេចក្តីថា រមែងដាក់បាយ នៃអង្ករ ២ នាឡិ ដោយនាឡិមគធៈ ។ ក្នុងអន្ធកអដ្ឋកថា ពោលថា ដែល ឈ្មោះថា មួយនាឡិមគធៈ មាន ១២ បលៈកន្លះ ក្នុងមហាអដ្ឋកថា ពោលថា ក្នុងកោះសីហឡ នាឡិតាមប្រក្រតី ធំ នាឡិរបស់ជនជាតិទមិឡ តូច នាឡិ មគធៈ ជានាឡិត្រូវខ្នាត ។ កន្លះនាឡិ ដោយនាឡិមគធៈនោះ ជាមួយនាឡិ សីហឡ ។ បទថា ចតុព្ភាគំ ខាទនីយំ សេចក្តីថា របស់ទំពាប្រមាណបុនចំណែក ទី ៤ នៃបាយ ។ ខាទនីយនោះ គប្បីជ្រាបដោយអំណាចនៃសម្លសណ្តែក បាយ ល្មមចាប់ដោយដៃបាន ។ ពីរបទថា តទូបិយំ ព្យញ្ជនំ សេចក្តីថា ម្ហូប មានត្រី សាច់ ជ្រក់ ផ្លែឈើ និងទំពាំងជាដើម ដែលសមគួរដល់បាយនោះ ។ ក្នុងបាត្រនោះ មានវិនិច្ឆ័យដូចតទៅនេះថា គប្បីយកអង្ករនៃស្រូវសាលី ចាស់ដែលមិនបាក់ ដែលស្រិតបរិសុទ្ធល្អហើយ ២ នាឡិគមធៈ ចម្អិនឲ្យ ទៅជាបាយដោយអង្ករទាំងនោះមិនជាត់ទឹក មិនជាបាយពងបង្កួយ មិនជ្រាយ មិនជាដុំ ជ្រួយឲ្យល្អ ឲ្យដូចជាគំនរផ្កាម្លិះក្រពុំក្នុងឆ្នាំង ហ