បត្តវគ្គ សិក្ខាបទទី ២
សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលសម្រេចឥរិយាបថក្នុង និរោធារាម ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ ។ សម័យនោះឯង ស្មូនឆ្នាំងម្នាក់ បវារណាភិក្ខុទាំងឡាយដោយពាក្យថា លោកម្ចាស់ទាំងឡាយណាមានសេចក្តី ត្រូវការដោយបាត្រ ខ្ញុំព្រះករុណានឹងប្រគេនបាត្រដល់លោកម្ចាស់អង្គនោះៗ ។ ខណៈនោះឯង ភិក្ខុទាំងឡាយមិនដឹងប្រមាណ សូមបាត្រទាំងឡាយ ជាច្រើន ។ ពួកភិក្ខុណាមានបាត្រតូចៗ ភិក្ខុទាំងនោះក៏សូមបាត្រធំៗ ។ ពួកភិក្ខុណាដែល មានបាត្រធំៗ ភិក្ខុទាំងនោះក៏សូមបាត្រតូចៗ ។ គ្រានោះឯង ស្មូនឆ្នាំងនោះ រវល់ធ្វើបាត្រជាច្រើនប្រគេនពួកភិក្ខុ ក៏មិនអាចដើម្បីនឹងធ្វើភាជន៍ សម្រាប់ ចំណាយឯទៀតបាន សូម្បីនឹងរកចិញ្ចឹមខ្លួនក៏មិនបាន កូននិងប្រពន្ធទាំងឡាយ របស់ស្មូនឆ្នាំងនោះសោត ក៏ព្រួយលំបាក ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា គួរបើដែរ ពួកសមណៈជាកូនចៅរបស់ព្រះពុទ្ធ ជា សក្យបុត្រ មិនដឹងប្រមាណ ហើយសូមបាត្រជាច្រើន ស្មូនឆ្នាំងនេះរវល់តែ ធ្វើបាត្រជាច្រើន ប្រគេនភិក្ខុទាំងនេះ ក៏មិនអាចដើម្បីនឹងធ្វើនូវភាជន៍សម្រាប់ ចំណាយឯទៀតបាន សូម្បីនឹងរកចិញ្ចឹមជីវិតខ្លួនក៏មិនបាន កូននិងប្រពន្ធទាំងឡាយរបស់ស្មូនឆ្នាំងនោះសោត ក៏ព្រួយលំបាក ។ ភិក្ខុទាំងឡាយបានស្តាប់ ច្បាស់ពាក្យដែលមនុស្សទាំងឡាយនោះ កំពុងពោលទោសតិះដៀល បន្តុះបង្អាប់ ហើយ ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះ ក៏ ពោលទោសតិះដៀល បន្តុះបង្អាប់ថា គួរបើដែរ ភិក្ខុទាំងឡាយមិនដឹងប្រមាណ