បត្តវគ្គ សិក្ខាបទទី ៣

ក្បាលទី 3 · ទំព័រ 325

សិក្ខាបទទី ៣ សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលគង់ក្នុងវិហារជេតពន ដែលជារបស់អនាថបិណ្ឌិកមហាសេដ្ឋី ក្បែរក្រុងសាវត្ថី ។ គ្រានោះឯង បិលិន្ទវច្ឆត្ថេរដ៏មានអាយុប្រាថ្នានឹងធ្វើទីជ្រកកោន ទើបឲ្យគេជម្រះសម្ហាតញកភ្នំ ក្បែរក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយរាជ ជាធំក្នុងដែន មគធៈ ទ្រង់យាងចូលទៅរកបិលិន្ទវច្ឆត្ថេរដ៏មានអាយុ លុះព្រះរាជដំណើរ ទៅដល់ហើយ ក៏បង្គំបិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយគង់នៅក្នុងទីសមគួរ ។ ព្រះបាទពិម្ពិសារសេនិយរាជ ជាធំក្នុងដែនមគធៈ ទ្រង់គង់នៅក្នុងទីសមគួរហើយ ទើបមានព្រះរាជឱង្ការនឹងបិលិន្ទវច្ឆត្ថេរដ៏មានអាយុថា លោកម្ចាស់ លោកឲ្យគេ ធ្វើអ្វី ។ បិលិន្ទវច្ឆត្ថេរថ្វាយព្រះពរថា បពិត្រមហារាជ អាត្មាភាពចង់ធ្វើកន្លែង ជ្រកកោន បានជាឲ្យគេជម្រះសម្ហាតញកភ្នំ ។ ទ្រង់ក៏សួរថា លោកម្ចាស់ដ៏ ចម្រើន លោកម្ចាស់ត្រូវការអារាមិកជន ( មនុស្សថែទាំរក្សាអារាម ) ឬទេ ។ ព្រះថេរៈថ្វាយព្រះពរថា បពិត្រមហារាជ អារាមិកជន ព្រះដ៏ទ្រង់ព្រះភាគ មិនទាន់ទ្រង់អនុញ្ញាតនៅឡើយទេ ។ ទ្រង់ត្រាស់ថា លោកម្ចាស់ បើដូច្នោះ លោកម្ចាស់គួរទូលសួរព្រះដ៏ទ្រង់ព្រះភាគ ហើយសឹមមកប្រាប់ញោម ។ បិលិន្ទវច្ឆត្ថេរដ៏មានអាយុក៏ទទួលព្រះរាជឱង្ការ ព្រះបាទពិម្ពិសារសេនិយរាជជាធំ ក្នុងដែនមគធៈថា ថ្វាយព្រះពរមហារាជ ។ ខណៈនោះឯងបិលិន្ទវច្ឆត្ថេរ ។ ដ៏មានអាយុបានពន្យល់ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈឲ្យទ្រង់ ឃើញច្បាស់ ឲ្យទ្រង់សមាទាន ឲ្យទ្រង់ក្លៀវក្លា ឲ្យទ្រង់រីករាយ ដោយ ធម្មីកថា ។ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ដែលបិលិន្ទវច្ឆត្ថេរ ដ៏មានអាយុបានឲ្យទ្រង់ ឃើញជាក់ស្តែង ឲ្យទ្រង