ភេសជ្ជសិក្ខាបទ
បត្តវគ្គ សិក្ខាបទទី ៣ ភេសជ្ជសិក្ខាបទ បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោលក្នុងសិក្ខាបទ នោះ ដូចមានវិនិច្ឆ័យតទៅនេះថា ព្រះរាជាទ្រង់ទតឃើញភិក្ខុទាំងឡាយ ម្នីម្នាជម្រះញកភ្នំ ដើម្បីប្រយោជន៍ ជាទីស្នាក់អាស្រ័យរបស់ព្រះថេរៈ ព្រះរាជាមានបំណងប្រគេនអារាមិកជន ទើបត្រាស់សួរថា អត្ថោ ភន្តេ ជាដើម ។ បទថា បដិយេក្កោ ប្រែថា ជាស្រុកមួយដោយឡែក ។ បទថា មាលាកិតេ បានដល់ ធ្វើកម្រងផ្កា គឺទ្រទ្រង់ទុកន ូវកម្រងផ្កា អធិប្បាយថា ប្រដាប់ដោយកម្រងផ្កា ។ បទថា តិណណ្ឌូបកំ ប្រែថា រង្វេលស្មៅ ( មកុដស្មៅ ) ។ បទថា បដិមុញ្ចិ ប្រែថា ពាក់ទុក ( លើក្បាល ) ។ បទថា សា អហោសិ សុវណ្ណមាលា សេចក្តីថា រង្វេលស្មៅនោះ គ្រាន់តែពាក់លើក្បាលរបស់ទារិកាបុណ្ណោះ បានក្លាយជាកម្រងផ្កាមាស ដោយ អំណាចនៃការអធិដ្ឋានរបស់ព្រះថេរៈ ។ ពិតហើយ ព្រះថេរៈអធិដ្ឋានរង្វេល ស្មៅនោះ ដែលគ្រាន់តែដាក់លើក្បាលបុណ្ណោះថា ចូរក្លាយជាកម្រងផ្កាមាស ។ បទថា ទុតិយម្បិ ខោ ។ បេ ។ ឧបសង្កមិ បានដល់ ព្រះថេរៈបានទៅរក ក្នុងថ្ងៃរះនោះឯង ។ ពីរបទថា សុវណ្ណន្តិ អធិមុច្ចិ បានដល់ ព្រះថេរៈបានអធិដ្ឋានថា ចូរ សម្រេចជាមាស ។ ពីរបទថា បញ្ចន្នំ ភេសជ្ជានំ បានដល់ ភេសជ្ជៈ ៥ មានទឹកដោះថ្លា ជាដើម ។ បទថា ពាហុល្លិកា បានដល់ ដែលបដិបត្តិដើម្បីភាពជាអ្នកល្មោភ ដោយបច្ច័យ ។ ក្នុងបទថា កោលម្ពេបិ ឃដេបិ នេះ ជាភាជនៈមាត់ទូលាយ ឈ្មោះ ថា កោលម្ព ។ បទថា ឱលីនវិលិនានិ បានដល់ ហេរោតំណក់ចុះមកខាងក្រោម ត្រង់ មាត់ទាំងពីរខាង ។