សិក្ខាបទវិភង្គនៃភេសជ្ជសិក្ខាបទ

ក្បាលទី 3 · ទំព័រ 336

អធិប្បាយ សិក្ខាបទវិភង្គនៃភេសជ្ជសិក្ខាបទ បទថា ភេសជ្ជានិ សេចក្តីថា ភេសជ្ជៈទាំងឡាយ នឹងធ្វើ កិច្ចនៃភេសជ្ជៈក្តី មិនធ្វើក្តី ក៏បានវោហារ ( ថាជាភេសជ្ជៈ ) យ៉ាងនេះ ។ ដោយបទថា គោសប្បិ ជាដើម ព្រះមានព្រះភាគទ្រង់សម្តែងទឹកដោះ ថ្លា ដែលប្រាកដក្នុងលោក ហើយទ្រង់សម្តែងសង្គ្រោះយកទឹកដោះថ្លា សូម្បី នៃសត្វពួកដទៃ មានម្រឹគ រមាំង និងទន្សាយជាដើមចូល ដោយពាក្យថា យេសំ មំសំ កប្បតិ នេះ ។ ពិតហើយ សត្វទាំងឡាយណាមានទឹកដោះ សត្វទាំងនោះ ក៏មានទឹកដោះថ្លាផងដែរ ។ តែទឹកដោះថ្លារបស់សត្វទាំងនោះ រកបានងាយក្តី រកបានលំបាកក្តី ក៏ត្រាស់ទុកដើម្បីការមិនវង្វេង ។ សូម្បីទឹកដោះ ខាប់ ក៏យ៉ាងនោះ ។ ពីរបទថា សន្និធិការកំ បរិភុញ្ជិតព្វានិ សេចក្តីថា គប្បីធ្វើការសន្សំ គឺរក្សាទុកបរិភោគ ។ សេចក្តីនេះដូចម្តេច បណ្តាភេសជ្ជៈ មានទឹកដោះថ្លា ជាដើម ដែលមកក្នុងព្រះបាលី នឹងពោលដល់ទឹកដោះថ្លាមុន ដែលភិក្ខុទទួល ប្រគេនមុនឆាន់ គួរឆាន់លាយអាមិសក៏បាន ប្រាសចាកអាមិសក៏បាន ក្នុង វេលាមុនឆាន់ក្នុងថ្ងៃនោះ ។ តាំងអំពីក្រោយពេលឆាន់ទៅ គប្បីឆាន់ប្រាសចាក អាមិសបានរហូត ៧ ថ្ងៃ សូម្បីកន្លង ៧ ថ្ងៃទៅ បើភិក្ខុរក្សាទុកក្នុង ភាជនៈ ១ ជានិស្សគ្គិយ ១ បើរក្សាទុកក្នុងភាជនៈច្រើន ជានិស្សគ្គិយច្រើន តាមចំនួនវត្ថុ ។ ទឹកដោះថ្លា ដែលភិក្ខុទទួលប្រគេនក្នុងបច្ឆាភត្ត គួរឆាន់បានមិនលាយ អាមិស រហូត ៧ ថ្ងៃ ។ ភិក្ខុនឹងបរិភោគទឹកដោះថ្លា ដែលខ្លួនធ្វើឲ្យជាឧគ្គហិត ( ចាប់ពាល់មុនប្រគេន ) រក្សាទុកក្នុងវេលាមុនឆាន់ក្តី ក្រោយឆាន់ក្តី រមែង