បទភោជនីយនៃភេសជ្ជៈសិក្ខាបទ
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការឧបសម្បទាដោយគណៈ មាន វិនយធរជាគម្រប់ ៥ ក្នុងបច្ចន្តជនបទបែបនេះ ។ សង្ឃកម្ម មានឧបសម្បទា ជាដើមនោះ រមែងគួរចំពោះក្នុងបច្ចន្តជនបទនោះបុណ្ណោះ ក្នុងមជ្ឈិមបទេស មិនគួរឡើយ ។ ដែលឈ្មោះថា ទ្រង់អនុញ្ញាតចំពោះខ្លាញ់ បានដល់ បទដែលទ្រង់ អនុញ្ញាតភេសជ្ជៈ ដោយឈ្មោះនៃខ្លាញ់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លាញ់ជាភេសជ្ជៈ ។ ខ្លាញ់ភេសជ្ជៈនោះ របស់ពួកសត្វ មានខ្លាញ់ជាកប្បិយ និងអកប្បិយទាំងអស់ វៀរតែខ្លាញ់របស់មនុស្សចេញ គួរដើម្បីបរិភោគ ដូចបរិភោគប្រេង ដល់ភិក្ខុទាំងឡាយដែលត្រូវការដោយ ប្រេង ដូច្នោះ ។ ឈ្មោះថា ទ្រង់អនុញ្ញាតចំពោះភេសជ្ជៈ បានដល់ សប្បិ នវនីត ប្រេង ទឹកឃ្មុំ ទឹកអំពៅដែលអាចផ្សាយទៅ ដើម្បីសម្រេចអាហារកិច្ច ដែលទ្រង់ អនុញ្ញាតទុកដោយឈ្មោះនៃភេសជ្ជៈ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតភេសជ្ជៈ ៥ យ៉ាង ។ ភេសជ្ជៈទាំងឡាយ ៥ នោះ ភិក្ខុទទួលហើយ គប្បីបរិភោគបានតាមសប្បាយ ក្នុងបុរេភត្ត ក្នុងថ្ងៃនោះ តាំងអំពីបច្ឆាភត្តទៅ កាលមានហេតុ គប្បីបរិភោគបានរហូត ៧ ថ្ងៃ ដោយន័យដូចពោលហើយ ។ អធិប្បាយ បទភាជនីយនៃភេសជ្ជសិក្ខាបទ បទថា សត្តាហាតិក្កន្តេ អតិក្កន្តសញ្ញី និស្សគ្គិយំ បចិត្តិយំ សេចក្តីថា សូម្បីភេសជ្ជៈនោះ មានប្រមាណបុនគ្រាប់ស្ពៃ ល្មមនឹងយកម្រាម ដៃឆ្កឹះ ហើយលិទ្ធដោយអណ្តាតម្តង ក៏ភិក្ខុចាំបាច់ត្រូវលះដោយពិត និងគប្បី សម្តែងអាបត្តិបាចិត្តិយចេញ ។