សិក្ខាបទវិភង្គនៃវស្សិកសាជិកសិក្ខាបទ

ក្បាលទី 3 · ទំព័រ 361

បទថា បដិកច្ចេវ ប្រែថា មុនគេនោះឯង ។ អធិប្បាយ សិក្ខាបទវិភង្គនៃវស្សិកសាដិកសិក្ខាបទ ច្រើនបទថា មាសោ សេសោ គិម្ហានំ សេចក្តីថា ១ ខែ ខាងចុងនៃគិម្ហរដូវ ដែលមាន ៤ ខែនោះ ។ បទថា កត្វា សេចក្តីថា ឲ្យសម្រេចចុះដោយការដេរ ជ្រលក់ និង វិកប្បជាទីបំផុត ។ ភិក្ខុកាលធ្វើ គប្បីធ្វើមួយផ្ទាំងបុណ្ណោះ ហើយអធិដ្ឋានក្នុង សម័យ អធិដ្ឋានពីរផ្ទាំង មិនគួរ ។ បទថា អតិរេកមាសេ សេសេ គិម្ហានេ បានដល់ កាលខែដែលមាន ឈ្មោះថា រដូវក្តៅនៅសល់លើស ១ ខែ ។ តែអ្នកសិក្សាតាំងនៅក្នុងពាក្យថា អតិរេកឌ្ឍមាសេ សេសេ គិម្ហានេ កត្វា និវាសេតិ ( ប្រើប្រាស់ក្នុងរដូវក្តៅដែលនៅសល់ជាងកន្លះខែ ) នេះ ហើយ គប្បីជ្រាបខេត្តនៃសំពត់ងូតទឹកភ្លៀង ៤ ខេត្ត គឺខេត្តនៃការស្វែងរក ១ ខេត្តនៃការធ្វើ ១ ខេត្តនៃការស្លៀកដណ្តប់ ១ ខេត្តនៃការអធិដ្ឋាន ១ និង សម័យ ២ គឺកុច្ឆិសម័យ ១ បិដ្ឋិសម័យ ១ និងចតុក្កៈ ២ គឺបិដ្ឋិសមយចតុក្កៈ ១ កុច្ឆិសមយចតុក្កៈ ១ ។ បណ្តាខេត្ត សម័យ និងចតុក្កៈទាំងនោះ ១ខែកន្លះ តាំងពីថ្ងៃ ១ រោចក្រ ោយអំពីថ្ងៃ ១៥ កើត ខែជេស្ឋទៅ រហូតដល់ថ្ងៃឧបោសថ ក្នុងកាឡបក្ខ នេះជាខេត្តនៃការស្វែងរក និងខេត្តនៃការធ្វើ ។ ពិតហើយ ក្នុងរវាងនេះ ភិក្ខុ ស្វែងរកសំពត់ងូតទឹកភ្លៀង ដែលមិនទាន់បាន នឹងធ្វើសំពត់ងូតទឹកភ្លៀង ដែលបានហើយ គួរ ដែលស្លៀកដណ្តប់ និងអធិដ្ឋាន មិនគួរ ។ ពិតហើយ ក្នុងចន្លោះនេះ ទោះស្វែងរកសំពត់ងូតទឹកភ្លៀង ដែលមិនទាន់បានក្តី ធ្វើសំពត់ដែលបានហើយក្តី ស្លៀកដណ្តប់ក្តី គួរ ។ តែ អធិដ្ឋានតែម្យ៉ាង មិនគួរ ។ តាំងពីថ្ងៃ ១ រោច ក្រោយអំពីថ្ងៃ ១៥ កើត ខែអាសាឍទៅ រហូតដល់ថ្ងៃ ១៥ កើត ខែកត្តិក ៤ខែនេះ ជាខេត្តនៃការ ស្វែងរក ការ