បទភាជនីយនៃវស្សិកសាដិកសិក្ខាបទ

ក្បាលទី 3 · ទំព័រ 365

អធិប្បាយ បទភាជនីយនៃវស្សិកសាដិកសិក្ខាបទ ក្នុងបទថា នគ្គោ កាយំ ឱវស្សាបេតិ អាបត្តិ ទុក្កដស្ស នេះ មានវិនិច្ឆ័យដូចតទៅនេះថា ភិក្ខុអាក្រាតកាយងូតទឹកភ្លៀងនោះ ព្រះវិនយធរកុំកាត់អាបត្តិតាមចំនួនគ្រាប់ភ្លៀង គប្បីកាត់អាបត្តិទុក្កដគ្រប់ៗ ប្រយោគ ដោយអំណាចសម្រេចការងូតទឹក ។ ឯភិក្ខុនោះ ងូតទឹកដែល ស្រក់ ចុះមកអំពីអាកាស ក្នុងទីលានកណ្តាលវាលបុណ្ណោះ ( ទើបត្រូវអាបត្តិ ទុក្កដ ) ។ កាលងូតនៅក្នុងបន្ទប់ទឹក និងក្នុងបឹងជាដើម ឬដោយទឹកដែល ប្រើឆ្នាំងដងងូត មិនត្រូវអាបត្តិឡើយ ។ ក្នុងបទថា វស្សំ ឧក្កឌ្ឍិយតិ នេះ មានវិនិច្ឆ័យដូចតទៅ នេះថា កាលបើសំពត់ងូតទឹកភ្លៀងសម្រេចហើយ ពួកភិក្ខុឲ្យខែខាងចុងរដូវ អស់ទៅហើយ ឆ្លងខែខាងដើមនៃរដូវភ្លៀងនោះឯង ឆ្លងមកជាចុងរដូវក្តៅ ទៀត គប្បីបោកសំពត់ងូតទឹកភ្លៀងរក្សាទុក មិនត្រូវអធិដ្ឋាន មិនត្រូវវិកប្ប បានបរិហាររហូត ២ ខែ គប្បីអធិដ្ឋានក្នុងថ្ងៃវស្សូបនាយិកា ( ថ្ងៃចូលវស្សា ្ទ។ បើសំពត់ងូតទឹកភ្លៀង ភិក្ខុមិនបានធ្វើ ព្រោះភ្លេច ឬព្រោះសំពត់មិនគ្រប់គ្រាន់ ក្តី រមែងបានបរិហារអស់កាល ៦ ខែ គឺ ២ ខែនោះផង ៤ ខែក្នុងរដូវភ្លៀង ផង តែបើភិក្ខុក្រាលកឋិនក្នុងខែកត្តិក រមែងបានបរិហារ ៤ ខែទៀត រួមជា ១០ ខែ ដោយប្រការយ៉ាងនេះ ។ បន្ទាប់អំពី ១០ ខែនោះទៅ ទោះមានការ សង្ឃឹម ( ថានឹងបានសំពត់ងូតទឹកភ្លៀង ) របស់ភិក្ខុដែលធ្វើឲ្យជាចីវរដើម រក្សាទុក បានបរិហារ ១ ខែទៀត ដូច្នោះ ទើបបានបរិហាររហូត ១១ ខែ