ចីវរអច្ឆិន្ទនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 373

បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោលក្នុងចីវរអច្ឆិន្ទនសិក្ខាបទ ដូចវិនិច្ឆ័យតទៅនេះថា ច្រើនបទថា យំបិ ត្យាហំ កាត់បទជា យំបិ តេ អហំ ប្រែថា ខ្ញុំបានឲ្យចីវរណាដល់ លោក បានឮថា ព្រះឧបនន្ទនោះគិតថា ភិក្ខុនេះ នឹងនាំបាត្រ ចីវរ ស្បែកជើង និងសំពត់ក្រាលដេករបស់អញទៅកាន់ទីចារិកជាមួយអញ ទើបបានឲ្យ ហើយ ព្រោះហេតុនោះឯង ទើបលោកពោលយ៉ាងនេះ ។