សិក្ខាបទវិភង្គនៃចីវរអច្ឆិន្ទនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 373

អធិប្បាយ សិក្ខាបទវិភង្គនៃចីវរអច្ឆិន្ទនសិក្ខាបទ បទថា អច្ឆិន្ទិ ប្រែថា បានកាន់យកហើយ ដោយកម្លាំង ។ តែព្រោះកាន់យកដោយសម្គាល់របស់ខ្លួន ទើបមិនត្រូវបារាជិកដល់លោក ។ ព្រោះលោកធ្វើឲ្យលំបាក ហើយកាន់យកចីវរ ទើបព្រះមានព្រះភាគទ្រង់ បញ្ញត្តអាបត្តិ ។ បទថា សយំ អច្ឆិន្ទតិ និស្សគ្គិយំ បចិត្តិយំ សេចក្តីថា សម្រាប់ ភិក្ខុដែលដណ្តើមយកចីវរមួយផ្ទាំង និងច្រើនផ្ទាំង ដែលទាក់ទងជាមួយគ្នា ត្រូវអាបត្តិតែមួយ ។ បើភិក្ខុដណ្តើមយកចីវរច្រើនផ្ទាំង ដែលមិនទាក់ទងជាមួយ គ្នា និងតាំងនៅបែកគ្នា កាលប្រើឲ្យអ្នកដទៃយកមកឲ្យ ដោយប្រាប់យ៉ាង