សុត្តវិញ្ញត្តិសិក្ខ
បទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលក្នុងសុត្តវិញ្ញត្តិសិក្ខាបទ មានវិនិច្ឆ័យដូចតទៅនេះ អធិប្បាយ សិក្ខាបទវិភង្គនៃសុត្តវិញ្ញត្តិសិក្ខាបទ បទថា ខោមំ បានដល់ អំបោះដែលធ្វើដោយសម្បកឈើ ឈ្មោះខោមៈ ។ បទថា កប្បាសិកំ បានដល់ អំបោះដែលកើតអំពីកប្បាស ។ បទថា កោសេយ្យំ បានដល់ អំបោះដែលត្បាញដោយសរសៃសូត្រ ។ បទថា កម្ពលំ បានដល់ អំបោះធ្វើដោយរោមចៀម ។ បទថា សាណំ បានដល់ អំបោះដែលធ្វើដោយសម្បកសាណៈ ( ធ្មៃ ) ។ បទថា ភង្គំ អាចារ្យមួយពួកពោលថា បានដល់ អំបោះដែលធ្វើដោយ ព្រាលមួយប្រភេទដោយឡែក ។ តែអំបោះដែលធ្វើផ្សំគ្នាដោយសម្ភារៈទាំង ៥ យ៉ាងនោះ អ្នកសិក្សាគប្បីជ្រាបថា ភង្គ ។ ច្រើនបទថា វាយាបេតិ បយោគេ ទុក្កដំ សេចក្តីថា បើជាងតម្បាញ មិនមានកី និងត្រល់ជាដើម ជាងគិតថា អញនឹងនាំរបស់ទាំងនោះមកអំពីព្រៃ ទើបសំលៀងកាំបិត ឬពូថៅ តាំងអំពីនោះទៅ ជាងនោះធ្វើប្រយោគណាមួយ ដើម្បីគ្រឿងឧបករណ៍ក្តី ដើម្បីនឹងត្បាញចីវរក្តី ត្រូវអាបត្តិទុក្កដដល់ភិក្ខុគ្រប់ៗ ប្រយោគនោះ របស់ជាងតម្បាញក្នុងកិច្ចទាំងពួង ។ កាលជាងតម្បាញត្បាញ សំពត់បានប្រវែងបណ្តោយប្រមាណ ១ ចំអាម និងទទឹងប្រមាណ ១ ហត្ថ ត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយ ។ តែក្នុងមហាបច្ចរីពោលថា ត្រូវអាបត្តិ និស្សគ្គិយបាចិត្តិយគ្រប់ៗ ឈើបន្តឹង ដល់ភិក្ខុដែលឲ្យជាងត្បាញរហូតដល់ ទីបំផុត ( រហូតរួចស្រេច ) ។ សូម្បីពាក្យនោះ ក៏គប្បីជ្រាបថា លោកពោល សំដៅយកប្រមាណនេះឯង ។ ពិតហើយ ប្រមាណសំពត់យ៉ាងតូចគួរវិកប្ប បាន ទើបដល់នូវការរាប់ថា ជាចីវរ ។ ម្យ៉ាងទៀត បណ្ឌិតគប្បីជ្រាបវិនិច្ឆ័យក្នុងបទថា វាយាបេតិ បយោគេ ទុក្កដំ នេះ យ៉ាងនេះថា នឹងពោលដល់អំបោះមុន ភិក្ខុសូមឯង ជាអកប្បិ