អច្ចេកចីវរសិក្ខាបទ

ក្បាលទី 3 · ទំព័រ 402

បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោលក្នុងអច្ចេកចីវរសិក្ខាបទនោះ ដូចមានវិនិច្ឆ័យតទៅនេះថា បទថា ទសាហានាគតំ សេចក្តីថា ថ្ងៃទាំងឡាយ ១០ ឈ្មោះថា ទសាហ ។ ( ១៥ កើត ខែអស្សុជ ) នៅមិនទាន់មកដល់ដោយថ្ងៃ ១០ នោះ ឈ្មោះថា ទសាហានាគត អធិប្បាយថា ខ្វះ ១០ ថ្ងៃ ។ ក្នុងថ្ងៃ ១៥ កើត ដែលមិន ទាន់មកដល់ ១០ ថ្ងៃទៀតនោះ ។ ទុតិយាវិភត្តិចុះក្នុងអត្ថនៃសត្តមីវិភត្តិ ដោយ អំណាចនៃអច្ចន្តសំយោគ ។ ព្រោះហេតុនោះឯង ក្នុងបទភាជនៈនៃបទថា ទសាហានាគតំ នោះ ទើបត្រាស់ថា ទសាហានាគតាយ ។ អធិប្បាយ សិក្ខាបទវិភង្គនៃអច្ចេកចីវរសិក្ខាបទ ឯបទថា បវារណាយ នេះ ជាពាក្យប្រកបតាមក្រោយ ដើម្បីកុំឲ្យសង្ស័យ ដើម្បីនឹងសម្តែងបវារណាដែលត្រាស់ទុកថា ទសាហាន្នាគតា ដោយសរុប ។ អធិប្បាយ ការកើតនៃអច្ចេកចីវរ បទថា កត្តិកតេមាសិកបុណ្ណមំ ប្រែថា ថ្ងៃបុណ្ណមីដែលគ្រប់ ៣ ខែ នៃដើមខែកត្តិក ។ ក្នុងបទថា កត្តិកតេមាសិកបុណ្ណមំ នេះ ក៏ជាទុតិយាវិភត្តិចុះក្នុងអត្ថនៃសត្តមីវិភត្តិដោយន័យមុនដូចគ្នា ព្រោះប្រកបតាមក្រោយបទ ដើម ។ មានពាក្យអធិប្បាយថា ថ្ងៃមហាបវារណាដំបូង លោកហៅថា ទសាហាន្នាគតា តាំងអំពីកាលណាទៅ បើអច្ចេកចីវរគប្បី កើតឡើងដល់ ភិក្ខុពិតប្រាកដ រាល់ថ្ងៃទាំងនោះឯង ( ក្នុង ១០ ថ្ងៃនោះ ថ្ងៃណាមួយ ) ។ ភិក្ខុដឹងថា នេះជាអច្ចេកចីវរ ( ចីវរប្រញាប់ ) គប្បីទទួលទុកបានទាំងអស់ ។ ដោយបទថា ទសាហានាគតំ កត្តិកតេមាសិកបុណ្ណមំ នោះ គឺ ព្រះអង្គទ្រង់សម្តែងកាលជាទីទុកចីវរដែលកើតឡើង ចាប់តាំងអំពីថ្ងៃ ៥ កើត នៃជុណ្ហបក្ខនៃបវារណា ។ ឯកាលជាទីទុកដាក់ចីវរនោះ សម្រេចដោយពាក្យ ថា គប្បីទ្រទ្រង់អតិរេកចីវរបាន ១០ ថ្ងៃយ៉ាងក្រៃលែងនេះក៏ពិត តែទ្រង់ សម្តែងរឿង ហាក