បរិណតសិក្ខាបទ
បទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលក្នុងបរិណតសិក្ខាបទនោះ មានវិនិច្ឆ័យដូចតទៅនេះថា បទថា បូគស្ស ប្រែ ថា ពួកក្រុម សេចក្តីថា ពួកអ្នកបំពេញធម៌ ។ បទថា បដិយត្តំ ប្រែថា តាក់តែងហើយ ។ ដោយបទថា ពហូ សង្ឃស្ស ភត្តា នេះ ពួកឆព្វគ្គិយភិក្ខុ រមែង សម្តែងអត្ថថា សង្ឃមានភត្តជាច្រើន គឺមានផ្លូវកើតលាភមិនមែនតិច សង្ឃ មិនខ្វះខាតដោយអ្វីមួយឡើយ ។ បទថា ឱណោជេថ ប្រែថា ពួកអ្នកចូរប្រគេន ។ សួរថា ការដែលភិក្ខុពោលយ៉ាងនេះ គួរឬទេ ឆ្លើយថា ព្រោះហេតុអ្វី ដែលថា មិនគួរ ព្រោះថា ភត្តដែលគេនាំមកចំពោះនេះ ជារបស់ដែលគេនាំមក តាក់តែងទុក ដើម្បីប្រយោជន៍ដល់សង្ឃក្នុងសម័យមួយ ។ ធម្មតាបយុត្តវាចា ( ការហាមាត់សូម ) រមែងមិនមានក្នុងបច្ច័យ មានចីវរជាដើម ដែល គេនាំមកបម្រុងទុក និងក្នុងចំណែកដែលគេឧទ្ទិសចំពោះទុក ។ អធិប្បាយ សិក្ខាបទវិភង្គនៃបរិណតសិក្ខាបទ បទថា សង្ឃិកំ ប្រែថា របស់សង្ឃមាន ។ ពិតហើយ លាភនោះ សូម្បីមិនទាន់ដល់ដៃ ក៏រាប់ថា ជារបស់សង្ឃដោយបរិយាយមួយ ព្រោះគេបង្អោនទៅដើម្បីសង្ឃហើយ តែក្នុងបទភាជនៈ ព្រះឧបាលីសម្តែង លាភនៃសង្ឃដោយត្រង់នោះឯង ដោយអំណាចការពង្រីកសេចក្តីយ៉ាងនេះថា ដែលឈ្មោះថា របស់សង្ឃ បានដល់ របស់ដែលគេប្រគេនហើយ បរិច្ចាគ ហើយដល់សង្ឃ ។ ព្រះមានព្រះភាគ ត្រាស់វត្ថុដែលសង្ឃគួរបាន ដោយបទថា លាភំ ។ ដោយហេតុនោះឯង ក្នុងនិទ្ទេសនៃបទថា លាភំ នោះ ទើបត្រាស់បទថា ចីវរំបិ ជាដើម ។ បទថា បរិណតំ បានដល់ ដែលគេប្រគេនសង្ឃ គឺដែលគេតាំងទុក ជារបស់បង្អោនទៅដើម្បីសង្ឃ ឧទ្ទិសទៅដើម្បីសង្ឃ ។ ដើម្បីទ្រង់សម្តែង ការណ៍ជាហេតុដែលគេបង្អោនលាភនោះទៅ ទើបព្រះមានព្រះភាគ ត្រាស់បទ ភាជនៈថា គឺ ដែលគេបន្លឺវាចាថា ពួកខ្ញុំន