មុសាវាទសិក្ខាបទ

ក្បាលទី 3 · ទំព័រ 438

បណ្តាវគ្គទាំង ៩ នោះ ( បណ្តាខុទ្ទកសិក្ខាបទទាំងនោះ ) គប្បីជ្រាប វិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃមុសាវាទវគ្គមុន ។ បទថា ហត្ថកោ ជាឈ្មោះរបស់ព្រះថេរៈនោះ បុត្ររបស់ស្តេចសក្យៈ ឈ្មោះថា សក្យបុត្រ ។ បានឮថា ក្នុងសម័យពុទ្ធកាល បុរស ៨ ម៉ឺននាក់ បានចេញបួសអំពីសក្យត្រកូល ។ ព្រះហត្ថកៈនោះជាបុគ្គលម្នាក់ ក្នុងបណ្តា បុរស ៨ ម៉ឺននាក់នោះ ។ បទថា វាទក្ខិត្តោ សេចក្តីថា ត្រូវពាក្យពោលដែលខ្លួនកំណត់ទុក យ៉ាងនេះថា អញនឹងធ្វើវាទៈ ( លើកវាទៈ ) បន្សាត់ទៅ គឺច្រានទៅ អធិប្បាយថា រុញទៅ គឺបញ្ជូនទៅកាន់សម្នាក់របស់ពួកបរវាទី ។ ម្យ៉ាងទៀត ហត្ថកភិក្ខុនោះ ត្រូវចិត្តរបស់ខ្លួនបន្សាត់ទៅក្នុងវាទៈ រមែងប្រាកដក្នុងទីកន្លែង ដែលមានការលើកវាទៈគ្នាគ្រប់គ្រា ព្រោះហេតុនោះ ទើបលោកឈ្មោះថា ត្រូវបន្សាត់ទៅក្នុងវាទៈ ( ជាអ្នកពោលគេចកែសម្តី ) ។ បទថា អវជានិត្វា បដិជានាតិ សេចក្តីថា ហត្ថកភិក្ខុនោះកំណត់ ទោសឯណាមួយ ក្នុងពាក្យរបស់ខ្លួនបាន គេចកែសម្តីទៅថា នេះមិនមែន ពាក្យរបស់ខ្ញុំ កាលនិយាយទៅៗ សង្កេតបានថា មិនមានទោស ហើយព្រម ទទួលថា នេះជាពាក្យរបស់ខ្ញុំ ។ បទថា បដិជានិត្វា អវជានាតិ សេចក្តីថា កាលលោកកំណត់ អានិសង្សក្នុងពាក្យខ្លះបាន ក៏ព្រមទទួលថា នេះជាពាក្យរបស់ខ្ញុំ កាលនិយាយ តទៅទៀត កំណត់ទោសក្នុងពាក្យសម្តីនោះបាន ក៏គេចកែសម្តីថា នេះមិន មែនពាក្យរបស់ខ្ញុំ ដូច្នេះ ។ បទថា អញ្ញេនញ្ញំ បដិចរតិ សេចក្តីថា រមែងបិទបាំង គឺរមែងបិទបាំង បានដល់ បិទបាំងហេតុឯណាមួយ ដោយហេតុឯណាមួយ គឺពោលហេតុ ថា រូបមិនទៀង ព្រោះជារបស់គប្បីដឹងបាន ហើយត្រឡប់ពោលហេតុជាដើម ថា ព្រោះមានការកើតជាធម្មតា ។ តែក្នុងកុរុន្ទីពោលថា រមែងពោលរឿង