សិក្ខាបទវិភង្គនៃមុសាវាទសិក្ខាបទ

ក្បាលទី 3 · ទំព័រ 440

ពីរបទថា សម្បជានមុសា ភាសតិ បានដល់ ពោលកុហកដោយដឹងខ្លួន ។ ច្រើនបទថា សង្កេតំ កត្វា វិសំវាទេតិ សេចក្តីថា ធ្វើការកំណត់ថា ការលើកវាទៈចូរមានក្នុងប្រទេស ឈ្មោះនោះ ក្នុងបណ្តាកាល មានបុរេភត្ត ជាដើមឈ្មោះនោះ ដូច្នេះហើយ ទៅមុន ឬក្រោយអំពីពេលដែលខ្លួនកំណត់ ទុក ហើយពោលថា ចូរមើលចុះអាវុសោ ពួកតិរ្ថិយមិនមកហើយ ចាញ់ហើយ ដូច្នេះ ចៀសចេញទៅ ។ បទថា សម្បជានមុសាវាទេ បានដល់ ព្រោះការពោលកុហកទាំង ដែលដឹងខ្លួន ហើយនឹងកំពុងដឹង ។ អធិប្បាយ សិក្ខាបទវិភង្គនៃមុសាវាទសិក្ខាបទ បទថា សំវិវាទនបុរេក្ខារស្ស បានដល់ ដែលពោល ធ្វើចិត្ត ដែលគិតនឹងពោលឲ្យឃ្លៀងឃ្លាតជាប្រធាន ។ ចេតនាញ៉ាំងពាក្យសម្តីដែលទាក់ទង ក្នុងមិច្ឆាវាចាឲ្យតាំងឡើង ឈ្មោះ ថា វាចា ។ លោកសម្តែងសំឡេងដែលតាំងឡើងដោយចេតនានោះ ដោយពាក្យថា គិរា ។ គន្លងនៃពាក្យសម្តី ឈ្មោះថា ព្យបថ ។ វាចានោះឯង លោកហៅថា ព្យបថ ព្រោះជាគន្លងរបស់ជនដទៃដែលដល់នូវទិដ្ឋានុគតិ ។