ឱមសវាទសិក្ខាបទ

ក្បាលទី 3 · ទំព័រ 475

គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ២ ដូចតទៅនេះ បណ្តាបទទាំងនោះ បទថា ឱមសន្តិ គឺរមែងពោលទ្រគោះ ។ បទថា ខ្ញុំសេន្តិ គឺរមែងជេរ ។ បទថា វម្ភេន្តិ គឺរមែងប្រទេចផ្តាសា ។ ដោយបទថា ភូតបុព្វំ ព្រះមានព្រះភាគ ទ្រង់នាំរឿងនេះ មកសម្តែង ដើម្បីទ្រង់តិះដៀលការពោលចាក់ដោត ។ បទថា នន្ទិ ក្នុងបទថា នន្ទិវិសាលោ នាម នេះ ជាឈ្មោះរបស់គោ នោះឯង ។ ឯគោនោះ មានស្នែងធំវែង ព្រោះហេតុនោះ ទើបម្ចាស់តាំងឈ្មោះ ថា នន្ទិវិសាល ដោយសម័យនោះ ព្រះពោធិសត្វជាគោឈ្មោះនន្ទិវិសាល ។ ព្រាហ្មណ៍ចិញ្ចឹមគោនោះយ៉ាងល្អពន់ពេក ដោយអាហារ មានបបរ និងបាយ ជាដើម ។ សម័យនោះ គោនន្ទិវិសាលនោះ កាលអនុគ្រោះព្រាហ្មណ៍ ទើប ពោលពាក្យថា សូមលោកម្ចាស់ទៅចុះ ដូច្នេះជាដើម ។ ពីរបទថា តត្ថេវអដ្ឋាសិ សេចក្តីថា សូម្បីក្នុងកាលនៃអហេតុកបដិសន្ធិ គោនន្ទិវិសាល រមែងស្គាល់ពាក្យពោលគំរោះគម្រើយ របស់អ្នកដទៃបាន ដោយជាពាក្យមិនជាទីពេញចិត្ត ព្រោះហេតុនោះ គោនោះប្រាថ្នាដើម្បីសម្តែង ទោសដល់ព្រាហ្មណ៍ ទើបឈរនៅស្ងៀម ។ ច្រើនបទថា សកដសតំ អតិពទ្ធំ បវឌ្ឌេសិ សេចក្តីថា ព្រះពោធិសត្វ កាលនឹងអូសរទេះ ១០០ ដែលបញ្ឈរទុកតាមលំដាប់ សកឈើទុក ខាងក្រោម ធ្វើឲ្យជាប់គ្នា ដែលផ្ទុកពេញដោយសណ្តែកបាយ សណ្តែករាជ មាស និងខ្សាច់ជាដើម ។ រទេះ ១០០ គ្រឿង ជារបស់ដែលខ្លួនត្រូវអូស ទៅក្នុងកាលកាំវិលមួយជុំ ហើយ ( ឈ្នះ ) ក៏ពិត តែ ( ព្រះពោធិសត្វ ) ក៏បានទាញទៅរហូតដល់ទីប្រមាណ ១០០ រទេះ ដើម្បីឲ្យរទេះក្រោយ ចត ក្នុងទីដែលរទេះមុខចតហើយ ។