សិក្ខាបទវិភង្គនៃឱមសវាទសិក្ខាបទ

ក្បាលទី 3 · ទំព័រ 476

ច្រើនបទថា សកដសតំ អតិពទ្ធំ បវឌ្ឌេសិ សេចក្តីថា ព្រះពោធិសត្វ កាលនឹងអូសរទេះ ១០០ ដែលបញ្ឈរទុកតាមលំដាប់ សកឈើទុក ខាងក្រោម ធ្វើឲ្យជាប់គ្នា ដែលផ្ទុកពេញដោយសណ្តែកបាយ សណ្តែករាជ មាស និងខ្សាច់ជាដើម ។ រទេះ ១០០ គ្រឿង ជារបស់ដែលខ្លួនត្រូវអូស ទៅក្នុងកាលកាំវិលមួយជុំ ហើយ ( ឈ្នះ ) ក៏ពិត តែ ( ព្រះពោធិសត្វ ) ក៏បានទាញទៅរហូតដល់ទីប្រមាណ ១០០ រទេះ ដើម្បីឲ្យរទេះក្រោយ ចត ក្នុងទីដែលរទេះមុខចតហើយ ។ ពិតហើយ ព្រះពោធិសត្វទាំងឡាយ រមែង មិនមានការធ្វើដែលធូរថយឡើយ ។ បាទគាថាថា តេន ចត្តមនោ អហុ សេចក្តីថា គោនន្ទិវិសាលនោះ មានចិត្តត្រេកអរ ព្រោះការបានទ្រព្យរបស់ព្រាហ្មណ៍នោះ និង ព្រោះការងាររបស់ខ្លួន ។ អធិប្បាយ សិក្ខាបទវិភង្គនៃឱមសវាទ ក្នុងបទថា អក្កោសេនាតិ នេះ ព្រះមានព្រះភាគទ្រង់បំណង នឹងចែកទុកខាងមុខថា ពាក្យជេរមាន ២ យ៉ាង គឺពាក្យជេរដែលថោកទាប ១ ពាក្យជេរខ្ពង់ខ្ពស់ ១ ព្រោះដូច្នោះ ទើបទ្រង់មិនត្រាស់ដូចដែលត្រាស់អំពីមុន ថា រមែងជេរដោយពាក្យដែលថោកទាបខ្លះ ត្រាស់ទុកយ៉ាងនេះថា អក្កោសេន ( ដោយពាក្យជេរដូច្នេះ ) ។