មុសាវាទវគ្គ សិក្ខាបទទី ៤

ក្បាលទី 3 · ទំព័រ 494

សិក្ខាបទទី ៤ សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ត ជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ពួក ឆព្វគ្គិយបង្ញាញធម៌ជាបទ ចំពោះពួកឧបាសក ។ ឧបាសកទាំងឡាយក៏ទៅជា មិនមានសេចក្តីគោរព មិនកោតក្រែង ប្រព្រឹត្តមិនសមគួរដល់ភិក្ខុទាំងឡាយ ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបីបើពួកឆព្វគ្គិយបង្ញាញធម៌ជាបទ ចំពោះពួកឧបាសក ទាំងឡាយៗ ក៏ទៅជាមិនមានសេចក្តីគោរព មិនកោតក្រែង ប្រព្រឹត្តមិនសមគួរ ដល់ភិក្ខុទាំងឡាយ ។ គ្រានោះឯង ពួកភិក្ខុទាំងនោះ ក៏ក្រាបទូលរឿងនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ បេ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាន ឮថា អ្នកទាំងឡាយបង្ញាញធម៌ជាបទ ចំពោះឧបាសកទាំងឡាយៗ ក៏ទៅជា មិនមានសេចក្តីគោរព មិនកោតក្រែង ប្រព្រឹត្តមិនសមគួរដល់ភិក្ខុទាំងឡាយ ( រឿងនេះ ) ពិតឬ ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស ទាំងឡាយ មិនសមបីអ្នកទាំងឡាយបង្ញាញធម៌ជាបទ ចំពោះពួកឧបាសកៗ ក៏ទៅជាមិនមានសេចក្តីគោរព មិនកោតក្រែង ប្រព្រឹត្តមិនសមគួរដល់ភិក្ខុ ទាំងឡាយ ម្នាលបុរសទទេទាំងឡាយ កម្មដែលអ្នកទាំងឡាយធ្វើនេះ មិននាំឲ្យ ជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយ