មុសាវាទវគ្គ សិក្ខាបទទី ៦

ក្បាលទី 3 · ទំព័រ 521

សិក្ខាបទទី ៦ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះអនុរុទ្ធដ៏ មានអាយុនិមន្តទៅក្រុងសាវត្ថី ក្នុងកោសលជនបទ បានចូលទៅកាន់ស្រុកមួយ ក្នុងវេលាល្ងាច ។ សម័យនោះឯង ក្នុងស្រុកនោះ មានផ្ទះសម្រាប់សំណាក់ ដែលស្រីម្នាក់បានសង់ទុកហើយ ។ គ្រានោះឯង ព្រះអនុរុទ្ធដ៏មានអាយុចូលទៅ រកស្រីនោះ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី បើនាងមិនមានសេចក្តីចង្ហៀតចង្អល់ទេ អាត្មាសូមនៅក្នុងផ្ទះ សម្នាក់បានមួយយប់ ។ ស្រីនោះទូលតបថា និមន្តគង់នៅចុះលោកម្ចាស់ ។ សូម្បីពួកជនអ្នកដំណើរដទៃទៀត ក៏ចូលទៅរកស្រីនោះ លុះចូលទៅដល់ ហើយ បានពោលពាក្យនេះនឹងស្រីនោះថា បពិត្រនាងជាម្ចាស់ បើនាងមិនមាន សេចក្តីចង្ហៀតចិត្តទេ យើងទាំងឡាយសូមនៅក្នុងផ្ទះសម្នាក់បានមួយយប់ ។ ស្រីនោះប្រាប់ថា មានសមណៈជាម្ចាស់មួយអង្គនុ៎ះ លោកចូលទៅមុនហើយ បើសមណៈនុ៎ះលោកព្រម អ្នកទាំងឡាយចូរនៅចុះ ។ គ្រានោះឯង អ្នកដំណើរ ទាំងនោះក៏ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ហើយ បានទូល ពាក្យនេះនឹងព្រះអនុរុទ្ធដ៏មានអាយុថា បពិត្រលោកដ៏ចម្រើន បើលោកមិនមាន សេចក្តីចង្ហៀតចិត្តទេ ខ្ញុំករុណាទាំងឡាយ សូមនៅក្នុងផ្ទះសម្នាក់ ( នេះ ) បានមួយយប់ផង ។ ព្រះអនុរុទ្ធប្រាប់ថា ម្នាលអាវុសោទាំងឡាយ អ្នក ទាំងឡាយនៅចុះ ។ ឯស្រីនោះ ក៏មានចិត្តប្រតិព័ទ្ធក្នុងព្រះអនុរុទ្ធដ៏មានអាយុ