មុសាវាទវគ្គ សិក្ខាបទទី ៧
សិក្ខាបទទី ៧ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់គង់នៅវត្ត ជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ កាលណោះឯង ឧទាយិដ៏មានអាយុ ជាអ្នកចូលទៅកាន់ត្រកូល ក្នុងក្រុងសាវត្ថី តែងចូលទៅរក ត្រកូលទាំងឡាយច្រើន ។ លំដាប់នោះ ឧទាយិដ៏មានអាយុ វេលាព្រឹក ព្រហាម ក៏ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រចីវរ ចូលទៅរកត្រកូល មួយ ។ គ្រានោះឯង ស្រីជាមេផ្ទះ អង្គុយជិតទ្វារផ្ទះ ។ ស្រីជាកូនប្រសានៃ ស្រីមេផ្ទះនោះ ក៏អង្គុយជិតទ្វារផ្ទះសម្នាក់ ។ លំដាប់នោះ ឧទាយិដ៏មាន អាយុ ចូលទៅរកស្រីជាមេផ្ទះ លុះចូលទៅហើយ ក៏សម្តែងធម៌ជិតត្រចៀក ស្រីជាមេផ្ទះ ។ ទើបស្រីជាកូនប្រសានៃស្រីមេផ្ទះនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា សមណៈនោះ ជាសហាយរបស់ម្តាយក្មេក ឬនិយាយចង់គ្នា ។ ពេលនោះ ឧទាយិដ៏មានអាយុ លុះសម្តែងធម៌ជិតត្រចៀកស្រីជាមេផ្ទះហើយក៏ ចូលទៅរកស្រីជាកូនប្រសានៃស្រីមេផ្ទះ លុះចូលទៅហើយ ក៏សម្តែងធម៌ ជិតត្រចៀក ស្រីជាកូនប្រសានៃស្រីមេផ្ទះ ( នោះទៀត ) ។ ទើបស្រីជាមេផ្ទះ មានសេចក្តីត្រិះរិះដូច្នេះថា សមណៈនោះ ជាសហាយរបស់ស្រីជាកូនប្រសា នៃអញជាមេផ្ទះ ឬថា និយាយចង់គ្នា ។ លំដាប់នោះ ឧទាយិដ៏មានអាយុ លុះសម្តែងធម៌ជិតត្រចៀកស្រីជាកូនប្រសានៃស្រីមេផ្ទះហើយ ក៏ចៀសចេញ ទៅ ។ គ្រានោះឯង ស្រីជាមេផ្ទះបាននិយាយពាក្យនេះនឹងស្រីជាកូនប្រសានៃ ខ្លួនជាមេផ្ទះថា នែហង សមណៈនោះបាននិយាយពាក្យអ្វីខ្លះ នឹងហងឯង ។ ស្រីជាកូនប្រសាតបថា បពិត្រអ្នកមែ សមណៈនោះសម្តែងធម៌ដល់ខ្ញុំ ចំណែកឯ អ្នកម៉ែ សមណៈនោះបាននិយាយពាក្យអ្វីឲ្យខ្លះ ។ ម្តាយក្មេកប្រាប់ថា សមណៈ នោះសម្តែងធម៌ដល់អញដែរ ។ ស្រីទាំងពីរនាក់នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា