ធម្មទេសនាសិក្ខាបទ

ក្បាលទី 3 · ទំព័រ 536

គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៧ ដូចតទៅនេះ ស្រីមេផ្ទះ ឈ្មោះថា ឃរណី ។ បទថា និវេសនទ្វារេ បានដល់ ទ្វារធំនៃនិវេសន៍ ( ផ្ទះ ) ។ ស្រីកូនប្រសាក្នុងផ្ទះនោះ ឈ្មោះថា ឃរសុណ្ញា ។ បទថា អាវសថទ្វារេ បានដល់ ត្រង់ទ្វារបន្ទប់ដេក ។ បទថា វិសដ្ឋេន បានដល់ ដោយសំឡេងជាក់ច្បាស់ល្អ ។ បទថា វិវដេន បានដល់ បើកផ្ងារ គឺមិនបិទបាំង ។ ពីរបទថា ធម្មោ ទេសេតព្វោ សេចក្តីថា ព្រះធម្មកថិកគួរសម្តែងធម៌ ដោយសរណៈ និងសីលជាដើមនេះ ។ បទថា អញ្ញាតុំ គឺ ( អាច ) ដឹងទួទៅបាន ។ ពីរបទថា វិញ្ញុនា បុរិសវិគ្គហេន សេចក្តីថា ( វៀរ ) បុរសអ្នកដឹងក្តី មិនមែនយក្ខ មិនមែនប្រេត មិនមែនតិរច្ឆាន សូម្បីអ្នក កាឡាខ្លួនជាបុរស ។ អនាបត្តិនៃធម្មទេសនាសិក្ខាបទ ច្រើនបទថា អនាបត្តិ វិញ្ញុនា បុរិសវិគ្គហេន សេចក្តីថា មិនត្រូវអាបត្តិដល់ភិក្ខុ ដែលសម្តែងធម៌សូម្បីច្រើនដល់ស្រីឈរជាមួយបុរស ដែលដឹងក្តី ។ បទថា ឆប្បញ្ចវាចាហិ សេចក្តីថា មិនត្រូវអាបត្តិដល់ភិក្ខុដែលសម្តែង ( ធម៌ ) ដោយវាចា ៥ ឬ ៦ ម៉ាត់ ។ ក្នុងបទថា ឆប្បញ្ចវាចាហិ នេះ បណ្ឌិតគប្បីជ្រាបប្រមាណនៃវាចា ក្នុងធម៌ទាំងពួងយ៉ាងនេះ គឺគាថាមួយបាទ ឈ្មោះថា វាចាមួយម៉ាត់ ។ បើភិក្ខុបំណងនឹងពោលអដ្ឋកថាក្តី ឬមានរឿង ធម្មបទ និងជាតកជាដើមក្តី និងពោលត្រឹម ៥ ឬ ៦ បទបុណ្ណោះ គួរ បើ ពោលព្រមដោយបាលី គប្បីពោលធម៌កុំឲ្យលើស ៦ បទ យ៉ាងនេះ គឺអំពី ព្រះបាលីមួយបទ អំពីអដ្ឋកថា ៥ បទ ។