ភូតារោចនសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៨ ដូចតទៅនេះ ពាក្យណា ដែលខ្ញុំគួរនឹងពោលមុន ក្នុងវត្ថុកថា ពាក្យទាំងអស់ នោះមានន័យដូចដែលពោលហើយ ក្នុងចតុត្ថបារាជិកវណ្ណនានោះឯង ឯ ការប្លែកគ្នា មានដូចតទៅនេះថា ក្នុងចតុត្ថបារាជិកនោះ ពួកភិក្ខុប្រាប់ឧត្តរិមនុស្សធម្មដែលមិនមានពិត ក្នុងសិក្ខាបទនេះ ប្រាប់ឧត្តរិមនុស្សធម្មដែលមាន ពិត ។ បុថុជ្ជនទាំងឡាយប្រាប់ឧត្តរិមនុស្សធម្មដែលមានពិត ។ ព្រះអរិយៈ ទាំងឡាយមិនប្រាប់ឡើយ ។ ពិតហើយ ឈ្មោះថា បយុត្តវាចា ( វាចា ដែលបន្លឺព្រោះហេតុនៃផ្ទៃ ) មិនមានដល់ព្រះអរិយៈទាំងឡាយ ។ តែកាល អ្នកដទៃប្រាប់គុណរបស់ខ្លួនឯង លោកក៏មិនហាមអ្នកដទៃនោះឡើយ និង ត្រេកអរក្នុងបច្ច័យទាំងឡាយដែលកើតឡើង ដោយអាការដែលមិនជ្រាបថា កើតឡើង ( ព្រោះការប្រាប់គុណរបស់ខ្លួន ) ។ ក្នុងបទថា អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ ជាដើម បណ្ឌិតគប្បីជ្រាបថា ភិក្ខុទាំងឡាយណា ពោលគុណនៃឧត្តរិមនុស្សធម្ម ភិក្ខុទាំងនោះបានក្រាបទូលហើយ ។ ព្រះមានព្រះភាគត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ គុណវិសេសរបស់ពួកអ្នក មានពិតឬ ភិក្ខុទាំងអស់នោះទូល ទទួលប្តេជ្ញាថា បពិត្រព្រះអង្គដ៏ចម្រើន មានពិត ព្រោះថា ឧត្តរិមនុស្សធម្ម មានពិតក្នុងខ្លួននៃព្រះអរិយៈទាំងឡាយ ព្រោះដូច្នោះ ទើបកាលនោះ ព្រះមាន ព្រះភាគមិនត្រាស់ថា មោឃបុរិសា ព្រោះភិក្ខុទាំងនោះលាយឡំដោយព្រះអរិយៈ ត្រាស់ថា កថញ្ញិ នាម តុម្ហេ ភិក្ខវេ ហើយ ទើបត្រាស់ពាក្យ ជាដើមថា ឧទរស្ស ការណា ដូច្នេះ ។ ក្នុងបទ មានបទថា កថញ្ញិ នាម តុម្ហេ ភិក្ខវេ ជាដើមនោះ ព្រោះ ព្រះអរិយៈទាំងឡាយស្តាប់ពាក្យរបស់អ្នកដទៃ ត្រូវពួកអ្នកស្រុកជ្រះថ្លាហើយ សួរដោយន័យជាដើមថា បព