ទុដ្ឋុល្លារោចនសិក្ខាបទ
ក្បាលទី 3 · ទំព័រ 567
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៩ ដូចតទៅនេះ លោកពោលទុកក្នុងអដ្ឋកថាទាំងឡាយថា ព្រះមានព្រះភាគ ត្រាស់បារាជិកទុកក្នុងព្រះបាលីថា អាបត្តិដែលឈ្មោះថា អាក្រក់ថោបទាប បានដល់ បារាជិក ៤ សង្ឃាទិសេស ១៣ ដូច្នេះ ដើម្បីសម្តែងអត្ថនៃ ទុដ្ឋុល្ល សព្ទ តែសង្ឃាទិសេស ទ្រង់បំណងយកក្នុងសិក្ខាបទនេះ ។ ក្នុងបាលីនោះ មានការពិចារណាដូចតទៅនេះថា បើភិក្ខុប្រាប់បារាជិក មិនគប្បីជាបាចិត្តិយ សោត ។ សូម្បីកាលមានសព្ទថា ឧបសម្បន្ន សម្រាប់ភិក្ខុ និងភិក្ខុនីក្នុង សិក្ខាបទណា លោកមិនបំណងយកភិក្ខុនី ក្នុងសិក្ខាបទនោះ វៀរភិក្ខុចេញ ដ៏សេសក្រៅអំពីនេះ លោកហៅថា អនុបសម្បន្ន យ៉ាងណា ក្នុងសិក្ខាបទ នេះ ក៏យ៉ាងនោះ កាលមានសព្ទថា ទុដ្ឋុល្ល សម្រាប់បារាជិក និងសង្ឃាទិសេស បើទ្រង់មិនបំណងយកបារាជិក ព្រះមានព្រះភាគ ក៏គប្បីត្រាស់ពាក្យ នេះបុណ្ណោះថា អាបត្តិដែលឈ្មោះថា ថោកទាប បានដល់ សង្ឃាទិសេស ១៣ ។