សិក្ខាបទវិភង្គនៃទុដ្ឋុល្លារោចនសិក្ខាបទ
អធិប្បាយ សិក្ខាបទវិភង្គនៃទុដ្ឋុល្លារោចនសិក្ខាបទ ក្នុងបទថា ទុដ្ឋុល្លា នាម អាបត្តិ ជាដើមនោះ មានមតិ របស់អាចារ្យខ្លះថា ភិក្ខុណាត្រូវបារាជិកហើយ ភិក្ខុនោះឃ្លាតហើយចាកភិក្ខុភាវៈ ព្រោះហេតុនោះ ភិក្ខុកាលប្រាប់អាបត្តិរបស់ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ ។ កាលមានអធិប្បាយយ៉ាងនេះ សូម្បីភិក្ខុជេរក៏គប្បីត្រូវអាបត្តិទុក្កដ និងត្រូវ អាបត្តិបាចិត្តិយបុណ្ណោះ ។ សមដូចព្រះមានព្រះភាគត្រាស់ទុក ( ក្នុងបារាជិក ) ថា បុគ្គលជាអ្នកមិនបរិសុទ្ធ ត្រូវធម៌ គឺបារាជិកឯណាមួយ បើបុគ្គលជាអ្នក មានការយល់ថាបរិសុទ្ធ ឲ្យបុគ្គលនោះធ្វើឱកាស ហើយពោលមានបំណង នឹងជេរ ត្រូវឱមសវាទ ។ កាលបាលីត្រូវវិចារណ៍យ៉ាងនេះ បាចិត្តិយនោះឯង រមែងប្រាកដដល់បុគ្គលប្រាប់អាបត្តិបារាជិក ។ នឹងប្រាកដក៏ពិត តែព្រះអដ្ឋកថាចារ្យបុណ្ណោះ ជាគោលអាងបាន ក្នុងបទថា ទុដ្ឋុល្លា នាម អាបត្តិ នេះ ព្រោះ ( ពាក្យថា ព្រះមានព្រះភាគត្រាស់បារាជិកទុកដើម្បីទ្រង់សម្តែងអត្ថនៃ ទុដ្ឋុល្ល សព្ទ តែសង្ឃាទិសេសទ្រង់បំណងយកក្នុងសិក្ខាបទនេះ ) ព្រះ អដ្ឋកថាចារ្យពោលទុកហើយ ក្នុងអដ្ឋកថាទាំងពួង ។ ការវិចារណ៍ដទៃមិន មាន ។ ខាងដើម ខ្ញុំក៏បានពោលទុកហើយថា ធម៌ និងវិន័យណាដែលព្រះមុនី ត្រាស់ហើយ ធម៌ និងវិន័យនោះ ដែលឱរសទាំងឡាយរបស់ព្រះសម្ពុទ្ធនោះ ដឹងហើយយ៉ាងនោះឯង ដូច្នេះជាដើម ។ ពិតហើយ ព្រះអដ្ឋកថាចារ្យទាំងឡាយ រមែងដឹងបំណងរបស់ព្រះសម្ពុទ្ធ ។ ឯពាក្យរបស់ព្រះអដ្ឋកថាចារ្យនោះ បណ្ឌិតគប្បីជ្រាបដោយបរិយាយ ដូច្នេះថា សមដូចព្រះតម្រាស់ត្រាស់ទុកថា វៀរតែភិក្ខុដែលបានទទួលសម្មតិ