សិក្ខាបទវិភង្គនៃបឋវីខណនសិក្ខាបទ
ព្រះមានព្រះភាគ ទ្រង់សម្តែងបឋវីពិត និងបឋវីមិនពិត ដោយបទនេះថា ជាតា ច បឋវី អជាតា ច បឋវី ដូច្នេះ ក្នុងបទទាំងឡាយ មានបទថា អប្បបសាណ ជាដើម អ្នកសិក្សាគប្បីឃើញអត្ថយ៉ាង នេះថា ជាតបឋវីនេះ មានថ្មតិច ដូច្នោះ ទើបឈ្មោះថា អប្បបសាណ ។ ក្នុងបទថា អប្បបសាណ ជាដើមនោះ គប្បីជ្រាបថា មានថ្មធំជាងមួយក្តាប់ ដៃ ។ ក្រួសគប្បីជ្រាបថា មានទំហំប៉ុនមួយក្តាប់ដៃ ។ សំណល់អំបែង ឈ្មោះថា កថលា ។ ដុំក្រួសដែលប្រាកដ ( ក្រួសរវាម ) ឈ្មោះថា មរុម្ពា ។ ខ្សាច់នោះឯងឈ្មោះថា វាលុកា ។ ពីរបទថា យេភុយ្យេន បំសុ សេចក្តីថា ក្នុង ៣ ចំណែក ២ ចំណែក ជាដីសុទ្ធ ១ ចំណែកជាថ្មឯណានីមួយជាដើម ។ បទថា អទឌ្ឍាបិ សេចក្តីថា ដែលមិនបានដុតដោយភ្លើង ដោយប្រការណា នីមួយ ដោយអំណាចនៃជើងច្រានដែលដុតបាត្រ និងឡជាងឆ្នាំងជាដើម ។ ឯបឋវីដែលមិនបានដុតនោះ មិនមានផ្សេងដទៃ គប្បីជ្រាបថាជាបឋវីប្រភេទ ណានីមួយ មានដីល្បាប់សុទ្ធជាដើម ។ ពីរបទថា យេភុយ្យេន សក្ខរា បានដល់ មានដុំក្រួសច្រើនជាង បាន ឮថា ក្នុងហត្ថិកុច្ឆិប្រទេស ពួកភិក្ខុឲ្យជីកដីមកពេញមួយបង្គី ហើយលាងក្នុង ប្រឡាយ ដឹងថា ជាបឋវី មានក្រួសដោយច្រើន ទើបជីកស្រះបោក្ខរណី ដោយខ្លួនឯង ។ ពីរបទថា អប្បបំសុ អប្បមត្តិកា ដែលមាននៅត្រង់កណ្តាល បន្ថែម ចូលពួក ៥ មានថ្មដោយច្រើននោះឯង ។ ពិតហើយ ពាក្យនេះ ជាពាក្យ សម្តែងប្រភេទនៃបឋវីទាំងពីរនោះឯង ។ ក្នុងបទថា សយំ ខណតិ អាបត្តិ បចិត្តិយស្ស នេះ អ្នកសិក្សា គប្បីជ្រាបថា ត្រូវអាបត្តិបាចិត្តិយគ្រប់ៗ គ្រាដែលជីក ។ បទថា សកឹ អាណត្តោ ពហុកំបិ ខណតិ សេចក្តីថា បើអ្នកទទួល ប្រើជីកអស់ ១ ថ្ងៃ ក៏ត្រូវអាបត្តិបាចិត្តិយ ១ បុណ្ណោះដល់អ្នកប្រើ ។ បើ អ្នកទទ