បទភោជនីយនៃបឋវីខណនសិក្ខាបទ
អធិប្បាយ បទភាជនីយនៃបឋវីខណនសិក្ខាបទ ពីរបទថា ខណតិ វា ខណាបេតិ វា សេចក្តីថា ភិក្ខុជីក ឯងក្តី ប្រើអ្នកដទៃជីកក្តី ( នូវផែនដី ) ដោយហោចសូម្បីដោយចុងម្រាម ជើងក្តី ដោយអំបោសក្តី ។ ពីរបទថា ភិន្ទតិ វា ភិន្ទាបេតិ វា សេចក្តីថា ភិក្ខុទម្លាយឯងក្តី ប្រើ ឲ្យអ្នកដទៃទម្លាយក្តី ដោយហោចសូម្បីតែចាក់ទឹក ។ ពីរបទថា ទហតិ វា ទហាបេតិ វា សេចក្តីថា ភិក្ខុដុតឯងក្តី ឲ្យអ្នកដទៃ ដុតក្តី ដោយហោចអប់បាត្រ ។ ភិក្ខុដុតឯងក្តី ប្រើអ្នកដទៃឲ្យដុតក្នុងទី មានប្រមាណបុនណា ត្រូវអាបត្តិបាចិត្តិយ មានប្រមាណបុណ្ណោះ ។ ភិក្ខុ កាលដុតបាត្រ គប្បីដុតក្នុងទីដែលធ្លាប់ដុតហើយនោះឯង ។ បើដាក់ភ្លើងចុះ ក្នុងផែនដី ដែលភ្លើងមិនធ្លាប់ឆេះ មិនគួរ តែបើដាក់ភ្លើងលើអំបែងសម្រាប់ ដុតបាត្រ គួរ ។ ដាក់ភ្លើងលើគំនរឧស ភ្លើងនោះឆេះឧសទាំងនោះ ហើយ ភ្លើងនឹងឆេះរាលទៅដី មិនគួរ ។ ក្នុងទីដែលមានឥដ្ឋ និងថ្មជាដើម ក៏មាន ន័យយ៉ាងនេះដូចគ្នា ។ ពិតហើយ ក្នុងទីនោះ បើដាក់ភ្លើងចុះលើគំនរ ឥដ្ឋ នោះឯង គួរ ព្រោះហេតុអ្វី ព្រោះឥដ្ឋជាដើមនោះ មិនមែនជាពូជនៃភ្លើង ។ ពិតហើយ ឥដ្ឋជាដើមនោះមិនដល់នូវការរាប់ថា ជាពូជនៃភ្លើង ។ បើដុត ភ្លើងត្រង់ដង្គត់ស្ងួត និងដើមឈើស្ងួតជាដើម ក៏មិនគួរ ។ បើភិក្ខុដុតភ្លើងដោយគិតថា អាត្មាអញនឹងពន្លត់ភ្លើងដែលមិនទាន់ដល់ ផែនដីជាមុន ហើយសឹមទៅ ដូច្នេះ គួរ ។ តែក្រោយមក មិនអាចរំលត់បានជា អនាបត្តិ ព្រោះមិនមែនវិស័យ ។ ភិក្ខុកាន់គប់ភ្លើងដើរទៅ កាលដៃ ត្រូវភ្លើងរលាក ក៏ដាក់ចុះត្រង់ផែនដី ជាអនាបត្តិ ។ លោកពោលទុកក្នុង មហាបច្ចរីថា បើបន្ថែមពូជបង្កាត់ភ្លើង ក្នុងទីដែលគប់ភ្លើងធ្លាក់នោះឯង គួរ ។ លោកពោលទុកក្នុងមហាបច្