ភូតគាមសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១ នៃភូតគាមវគ្គដូចតទៅនេះ បទថា អនាទិយន្តោ គឺមិនស្តាប់ពាក្យរបស់ទេវតានោះ ។ ច្រើនបទថា ទារកស្ស ពាហុំ អាកោដេសិ សេចក្តីថា ភិក្ខុនោះ មិនអាចទប់ពូថៅដែលងាឡើង ទើបកាត់យកដៃត្រង់ទីជិតដោះរបស់ទារកដែល ដេកលើវិមានទិព្វ ដែលតាំងនៅលើដើមឈើ ដែលទេវតានោះបានមកអំពី សម្នាក់របស់ស្តេចចតុមហារាជិកា ដែលកន្លងបង់វិស័យនៃភ្នែករបស់ពួក មនុស្ស ។ ក្នុងបទថា ន ខោ បនេតំ បដិរូបំ ជាដើម មានពណ៌នាដោយសង្ខេប ដូចតទៅនេះថា បានឮថា ក្នុងព្រៃហិមពាន្ត មានការប្រជុំទេវតារាល់ៗ កន្លះ ខែម្តង ក្នុងព្រៃហិមពាន្តនោះ ពួកទេវតារមែងសួរដល់រុក្ខធម៌ថា អ្នកតាំងនៅក្នុង រុក្ខធម៌ ឬមិនតាំងនៅក្នុងរុក្ខធម៌ទេ ។ ឈ្មោះថា រុក្ខធម៌ បានដល់ ការ ដែលរុក្ខទេវតាមិនធ្វើការប្រទូស្តផ្លូវចិត្ត ក្នុងកាលដើមឈើត្រូវកាប់ ។ បណ្តា ទេវតាទាំងនោះ ទេវតាអង្គណាមិនតាំងនៅក្នុងរុក្ខធម៌ ទេវតាអង្គនោះរមែងមិន បានចូលកាន់ទីប្រជុំ ។ ទេវតាអង្គនោះបានមើលឃើញទោស មានការមិនតាំង នៅក្នុងរុក្ខធម៌ជាបច្ច័យនេះ ដោយប្រការដូច្នេះ និងរពឫកដល់បុព្វចរិយា ក្នុង គ្រាដែលព្រះតថាគតសោយព្រះជាតិជាស្តេចដំរី ឈ្មោះឆទ្ទន្តជាដើម ដោយ ក្រសែនៃព្រះធម្មទេសនា ដែលខ្លួនធ្លាប់ស្តាប់មកចំពោះព្រះភក្ត្រនៃព្រះមាន ព្រះភាគ ព្រោះហេតុនោះ ទើបទេវតានោះមានការរំពឹងថា ន ខោ បនេតំ បដិរូបំ ។ បេ ។ ជីវិតា វោរោបេយ្យុំ ( ឯការដែលអញផ្តាច់ជីវិតភិក្ខុរូបនេះ ចោលក្នុងទីនេះ មិនសមគួរឡើយ ) ដូច្នេះ ។ ឯការគិតនេះថា បើដូច្នោះ អញគួរក្រាបទូលរឿងនេះដល់ព្រះមានព្រះភាគ ដូច្នេះ ក៏មានដល់ទេវតានោះ ដែលគិតយ៉ាងនេះថា ភិក្ខុនេះជាកូនមានពុក ព្រះមានព្រះភាគទ្រ