អញ្ញវាទសិក្ខាបទ

ក្បាលទី 3 · ទំព័រ 615

គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ២ ដូចតទៅនេះ ពីរបទថា អនាចារំ អាចរិត្វា គឺធ្វើវត្ថុដែលមិនគួរធ្វើ មានពាក្យអធិប្បាយថា ត្រូវអាបត្តិក្នុងកាយទ្វារ និងវចីទ្វារ ។ ពីរបទថា អញ្ញេនញ្ញំ បដិចរតិ បានដល់ រមែងបិទបាំង គឺបិទ គឺ បន្លប់សង្កត់ពន្លិចពាក្យដទៃដោយពាក្យដទៃ ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងវិធីបិទបាំងនោះ ទើប ត្រាស់បទថា កោ អាបន្នោ ជាដើម ។ ក្នុងពាក្យនោះ មានវចនសម្ពន្ធ ដូចតទៅ នេះថា បានឮថា ឆន្នភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយឃើញការប្រព្រឹត្តល្មើស ឯណានីមួយហើយ សាកសួរដោយអាបត្តិក្នុងចំណោមសង្ឃថា នែអាវុសោ លោកជាអ្នកត្រូវអាបត្តិមែនឬ ក៏ពោលថា នរណាត្រូវ ដូច្នេះ ។ លំដាប់នោះ កាលភិក្ខុទាំងឡាយពោលថា គឺលោកហ្នឹងឯង ទើប ពោលថា ខ្ញុំត្រូវអាបត្តិអ្វី ខណៈនោះ កាលភិក្ខុទាំងឡាយពោលថា គឺអាបត្តិ បាចិត្តិយ ឬទុក្កដ កាលនឹងសួរវត្ថុ ទើបពោលថា ខ្ញុំត្រូវអាបត្តិព្រោះវត្ថុដូចម្តេច លំដាប់នោះ កាលពួកភិក្ខុពោលថា ព្រោះវត្ថុឈ្មោះនោះ ទើបសួរថា ខ្ញុំត្រូវដូចម្តេច ហើយខ្ញុំធ្វើអ្វី ទើបត្រូវ ដូច្នេះ ។ គ្រានោះ កាលពួកភិក្ខុពោល ថា ធ្វើការប្រព្រឹត្តល្មើសឈ្មោះនេះ ទើបត្រូវ ក៏ពោលថា ពួកលោកនិយាយ ជាមួយនរណា ដូច្នេះ ពេលនោះ កាលពួកភិក្ខុពោលថា ពួកខ្ញុំនិយាយហ្នឹង លោក ទើបពោលថា ពួកលោកនិយាយរឿងអ្វី ។ ម្យ៉ាងទៀត ក្នុងបទថា កោ អាបន្នោ នេះ មានវិធីបិទបាំងពាក្យដទៃ ដោយពាក្យដទៃ ក្រៅព្រះបាលីដូចតទៅនេះថា ភិក្ខុត្រូវពួកភិក្ខុពោលថា ពួក ខ្ញុំឃើញកហាបណៈ ( ប្រាក់ ) ក្នុងថង់របស់លោកៗ ធ្វើកម្មមិនសមគួរ យ៉ាងនេះដើម្បីអ្វី ហើយពោលថា ដែលពួកលោកឃើញត្រឹមត្រូវហើយ តែ នោះមិនមែនកហាបណៈ វាជាដុំស