ភូតគាមវគ្គ សិក្ខាបទទី ៣

ក្បាលទី 3 · ទំព័រ 619

សិក្ខាបទទី ៣ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង ព្រះទព្វមល្លបុត្តដ៏មាន អាយុ តែងក្រាលនូវសេនាសនៈផង តែងឧទ្ទិសនូវភត្តផងដល់សង្ឃ ។ លំដាប់ នោះ មេត្តិយភុម្មជកភិក្ខុទើបនឹងបួសថ្មីផង ជាមនុស្សមានបុណ្យតិចផង អស់ ទាំងសេនាសនៈណា ដ៏ថោកថយរបស់សង្ឃ សេនាសនៈទាំងនោះ ត្រូវបាន មកពួកភិក្ខុទាំងនោះ មួយទៀត ភត្តទាំងឡាយណាដ៏ថោកថយ ក៏ត្រូវបានមក ពួកភិក្ខុទាំងនោះដែរ ។ ពួកមេត្តិយភុម្មជកភិក្ខុនោះក៏បង្គាប់ភិក្ខុទាំងឡាយ ឲ្យ ពោលទោសព្រះទព្វមល្លបុត្តដ៏មានអាយុថា ព្រះទព្វមល្លបុត្ត ក្រាលសេនាសនៈ តាមសេចក្តីគាប់ចិត្តរបស់ខ្លួន ម្យ៉ាងទៀត លោកឧទ្ទិសនូវភត្តតាមសេចក្តី គាប់ចិត្តរបស់ខ្លួន ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះ ក៏ពោលទោសតិះដៀល បន្តុះបង្អាប់ថា មេត្តិយភុម្មជកភិក្ខុទាំងឡាយ មិនសម បើនឹងបង្គាប់ភិក្ខុទាំងឡាយ ឲ្យពោលទោសព្រះទព្វមល្លបុត្តដ៏មានអាយុសោះ ។ គ្រានោះ ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ។ បេ ។ ទ្រង់ត្រាស់សួរចំពោះមេត្តិយភុម្មជកភិក្ខុ ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ បង្គាប់ភិក្ខុទាំងឡាយ ឲ្យពោលទោសទព្វមល្លបុត្ត ពិតមែនឬ ។ ភិក្ខុទាំងនោះក្រាបទូលថា សូម ទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា