សិក្ខាបទវិភង្គនៃឧជ្ឈាបនកសិក្ខាបទ

ក្បាលទី 3 · ទំព័រ 625

អធិប្បាយ សិក្ខាបទវិភង្គនៃឧជ្ឈាបនកសិក្ខាបទ បទទាំងឡាយថា ឧជ្ឈាបនកំ នាម ឧបសម្បន្នំ សង្ឃេន សម្មតំ សេនាសនបញ្ញាបកំ វា ។ បេ ។ អប្បមត្តកវិស្សជ្ជកំ វា ដូច្នេះ ភ្ជាប់សេចក្តីជាមួយបទថា មង្កុកត្តុកាមោ ( មានបំណងនឹងធ្វើនូវសេចក្តី បង្អាប់បង្អោន ) នេះ ។ ដោយអំណាចនៃបទទាំងនេះថា អវណ្ណំ កត្តុកាមោ អយសំ កត្តុកាមោ បណ្ឌិតគប្បីធ្វើការផ្លាស់វិភត្តិក្នុងបទថា ឧបសម្បន្នំ ជាដើមយ៉ាងនេះ ថា ឧបសម្បន្នស្ស ដូច្នេះ ។ ព្រោះក្នុងបទថា ឧជ្ឈាបេតិ វា ខីយតិ វា អាបត្តិ បចិត្តិយស្ស នេះ ព្រះមានព្រះភាគ ទ្រង់លើកបទមាតិកាឡើងយ៉ាងនេះថា ខីយនកំ នាម ដូច្នេះហើយ គប្បីត្រាស់វិភង្គដែលត្រាស់ហើយនោះឯងនៃបទថា ឧជ្ឈាបនកំ នាម នេះ ( តែ ) សេចក្តីប្លែកគ្នាដទៃ ( ក្នុងសិក្ខាបទនេះ ) មិនមាន ដូច ក្នុងអញ្ញវាទកសិក្ខាបទ ព្រោះដូច្នោះ បណ្ឌិតគប្បីជ្រាបថា ព្រះមានព្រះភាគ