សិក្ខាបទវិភង្គនៃបឋមសនាសនសិក្ខាបទ
អធិប្បាយ សិក្ខាបទវិភង្គនៃបឋមសេនាសនសិក្ខាបទ គ្រែដែលគេដាប់ត្រង់ជើង សកមេគ្រែទាំងឡាយចូលទៅក្នុង ជើងគ្រែនោះ ឈ្មោះថា មសារក ។ គ្រែដែលគេធ្វើមេគ្រែគាបជើងគ្រែ ដោយលក្ខណៈដូចបល្ល័ង្ក ឈ្មោះថា ពុន្ធិកាពន្ធ ។ គ្រែដែលគេធ្វើដោយជើងដូចគ្នានឹងជើងនៃសត្វ មានសេះ និងពពែជាដើម ឈ្មោះថា កុលិរបទក ( គ្រែដែលមានជើងដូចជើងក្តាម ) ឬគ្រែ ដែលមានជើងបែបណាមួយនេះ លោកហៅថា គ្រែមានជើងដូចជើងក្តាម ។ ឯគ្រែឈ្មោះថា អាហច្ចបទក នេះ លោកពោលទុកក្នុងបាលីខាងមុខនោះ ឯង យ៉ាងនេះថា គ្រែដែលចោះតួគ្រែធ្វើ ឈ្មោះថា អាហច្ចបទក ( គ្រែ មានជើងគ្រាន់តែសកទុក ) ។ ព្រោះហេតុនោះ គ្រែដែលចោះមេគ្រែទាំងឡាយ ហើយសកជន្លួញចូលទៅក្នុងមេគ្រែនោះ វាយកន្លះក្នុងខាងលើ បណ្ឌិត គប្បីជ្រាបថា គ្រែដែលគេបញ្ចូលជើងទៅក្នុងដំណាប់គ្រែ សូម្បីក្នុងតាំង ក៏ មានន័យយ៉ាងនេះដូចគ្នា ។ ច្រើនបទថា អន្តោ សំវេធេត្វា ពទ្ធំ ហោតិ សេចក្តីថា កៅអីដែលគេ ត្បាញឲ្យធំទាំងខាងក្រោម និងខាងលើ ត្រង់កណ្តាលតូច មានសណ្ឋានដូច ស្គរ ។ បានឮថា ជនទាំងឡាយធ្វើកៅអីនេះពាសដោយស្បែកសីហៈ និងខ្លាធំ ត្រង់កណ្តាលក៏មាន ។ ក្នុងសេនាសនៈនេះ ឈ្មោះថា ស្បែកដែលជា អកប្បិយ មិនមាន ។ ពិតហើយ សូម្បីសេនាសនៈដែលជាវិការនៃមាស ក៏គួរ ព្រោះហេតុនោះ ទើបសេនាសនៈនោះជារបស់មានតម្លៃច្រើន ។ បទថា អនុបសម្បន្នំ សន្ថរាបេតិ តស្ស បរិពោធោ សេចក្តីថា ជាធុរៈរបស់អនុបសម្បន្នដែលត្រូវប្រើឲ្យទុកដាក់ ។ បទថា លេឌ្ឌុបតំ អតិក្កមន្តស្ស អាបត្តិ បចិត្តិយស្ស សេចក្តីថា ភិក្ខុដើរហួសមួយលេឌ្ឌុបាតរបស់បុរសដែលមានកម្លាំងខ្នាតកណ្តាលទៅ ត្រូវ អាបត្តិបាចិត្តិយ ។