បទភោជនីយនៃបឋមរសនាសនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 642

វិនយធរ គប្បីកាត់អាបត្តិដល់ភិក្ខុនោះ ។ តែក្នុងមហាបច្ចរី ពោលន័យនេះ ទុកថា គ្រប់ៗ កន្លែង ក្នុងកាលដើរហួសលេឌ្ឌុបាតទៅ ត្រូវទុក្កដក្នុងជំហានទី ១ ត្រូវបាចិត្តិយក្នុងជំហានទី ២ ។ អធិប្បាយ បទភាជនីយនៃបឋមសេនាសនសិក្ខាបទ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា ចិមិលិកំ វា ជាដើម ដូច្នេះថា កម្រាលដែលគេធ្វើទុកដើម្បីរក្សាពណ៌ត្រង់ផ្ទៃបាត ឬផ្ទៃជញ្ជាំងដែលធ្វើបរិកម្ម ដោយបាយអជាដើម ឈ្មោះថា ចិមិលិកា ។ ជនទាំងឡាយក្រាលកម្រាល នោះទុកខាងក្រោម ហើយក្រាលកន្ទេលផែងពីលើ ។ គ្រឿងកម្រាលដែលគួរក្រាលទុកលើគ្រែ និងតាំង ឈ្មោះថា កម្រាល គ្រែ ។ ប្រភេទនៃកម្រាល មានកន្ទេលផែងជាដើម ដែលគួរក្រាលទុកលើ ផ្ទៃ ឈ្មោះថា កម្រាលផ្ទៃដី ។ កន្ទេលដែលគេធ្វើដោយស្លឹកត្នោតក្តី សម្បក ធ្មៃក្តី ឈ្មោះថា កន្ទេលសាច់ទន់ ។ បណ្តាស្បែកសត្វ មានសីហៈ ខ្លាធំ ខ្លាដំបង ខ្លារខិន ខ្លាឃ្មុំជាដើម ស្បែកប្រភេទណាមួយ ឈ្មោះថា បន្ទះស្បែក ពិតហើយ ឈ្មោះថា ស្បែកដែលលោកហាមក្នុងការបរិភោគសេនាសនៈមិន ប្រាកដក្នុងអដ្ឋកថាទាំងឡាយ ។ ព្រោះហេតុនោះ បណ្ឌិតគប្បីជ្រាបថា ហាម ចំពោះក្នុងបរិហារស្បែកសីហៈជាដើម ។ គ្រឿងជូតដែលគេធ្វើដោយខ្សែតូចៗ ក្តី ដោយសំពត់ចាស់ក្តី ដើម្បីជូត ជើង ឈ្មោះថា គ្រឿងជូតជើង ។ តាំងដែលគេធ្វើដោយបន្ទះក្តារ ឈ្មោះថា តាំងក្តារ ។ ម្យ៉ាងទៀត បាន ដល់ បន្ទះក្តារ និងតាំងដែលធ្វើដោយឈើ ។ គ្រឿងឈើជាដើមទាំងអស់ លោកសង្គ្រោះដោយតាំងបន្ទះក្តារនោះ តែក្នុងមហាបច្ចរីពោលទុកដោយពិស្តារ នោះឯងថា ភិក្ខុដាក់ជើងទម្របាត្រ គម្របបាត្រ និងក្បឿងជូតជើង ផ្លិតស្លឹក ត្នោត ផ្លិតស្លឹកឈើ គ្រឿងឈើឯណានីមួយ ដោយហោចត្រឡោកដងទឹក ស័ង្ខដាក់ទឹកផឹកទុកក្ន