បទភោជនីយនៃទុតិយសេនាសនសិក្ខាបទ
អធិប្បាយ បទភាជនីយនៃទុតិយសេនាសនសិក្ខាបទ ក្នុងបទថា អនាបុច្ឆំ វា គច្ឆេយ្យ នេះ គប្បីជ្រាបវិនិច្ឆ័យ ដូច្នេះថា កាលមានភិក្ខុគប្បីលាភិក្ខុ ។ បើមិនមានភិក្ខុគប្បីលាសាមណេរ បើ សាមណេរមិនមាន គប្បីលាញោមវត្ត បើញោមវត្តមិនមានគប្បីលាម្ចាស់ របស់វិហារ អ្នកកសាងវត្ត ឬបុគ្គលណាមួយ ក្នុងវង្សត្រកូលរបស់បុគ្គល នោះ ។ បើម្ចាស់របស់វិហារក្តី អ្នកកើតក្នុងវង្សត្រកូលរបស់បុគ្គលនោះមិន មានក្តី ភិក្ខុគប្បីដាក់គ្រែលើថ្ម ៤ ដុំ ហើយលើកគ្រែ តាំងដ៏សេសឡើងដាក់ លើគ្រែនោះ រួមទាំងទីដេក ១០ យ៉ាង មានពូកជាដើម គរទុកខាងលើ ហើយទុកដាក់ភណ្ឌៈឈើ ភណ្ឌៈដី បិទទ្វារ និងបង្អួច បំពេញគមិកវត្ត ហើយសឹមទៅ ។ បើសេនាសនៈ ភ្លៀងលិចស្រោចបាន ហើយស្មៅ ឬឥដ្ឋដែលគេនាំមក ដើម្បីប្រក់ក៏មាន បើអាចក៏គប្បីប្រក់ ។ បើមិនអាចគប្បីទុកគ្រែ និងតាំងក្នុង ឱកាសដែលភ្លៀងមិនលិចស្រោច ហើយសឹមទៅ ។ បើសេនាសនៈភ្លៀង លិចទាំងអស់ បើអាចគប្បីទុកក្នុងផ្ទះរបស់ពួកឧបាសកខាងក្នុងស្រុក ។ បើ ពួកឧបាសកទាំងនោះមិនព្រមទទួល ពោលថា បពិត្រលោកម្ចាស់ ធម្មតា របស់សង្ឃជាគរុភណ្ឌ ពួកខ្ញុំខ្លាចភ័យ មានភ្លើងឆេះជាដើម ដូច្នេះ ភិក្ខុទោះ ដាក់គ្រែលើដុំថ្ម សូម្បីក្នុងឱកាសកណ្តាលវាល ហើយទុកដាក់តាំងជាដើមដ៏ សេស ដោយន័យដូចពោលហើយពីមុននោះឯង យកស្មៅទាំងឡាយ និង ស្លឹកឈើបិទបាំង ហើយសឹមទៅ ក៏គួរ ។ ពិតហើយ របស់ដែលនៅសល់ ក្នុងទីនោះ សូម្បីត្រឹមតែចម្រៀកនៃចំណែកខ្លះ ( នៃគ្រែ ) ក៏ចាត់ជាឧបការៈ ដល់ពួកភិក្ខុដទៃដែលមកក្នុងទីនោះ ដូច្នេះឯង ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា វិហារស្ស ឧបចារេ ជាដើម ដូច្នេះថា បរិវេណ ឈ្មោះថា ឧបចារៈនៃវិហារ ។ រោងឆាន់ដែលគេសាងទុកក្នុង បរិ