អនុប្បខជ្ជសិក្ខាបទ

ក្បាលទី 3 · ទំព័រ 660

គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៦ ដូចតទៅនេះ បទថា បលិពុទ្ធន្តិ សេចក្តីថា ពួកឆព្វគ្គិយភិក្ខុទៅដល់មុន ជញ្ជូន បាត្រ និងចីវរទៅឈររារាំង ។ បទថា ថេរេ ភិក្ខូ វុដ្ឋាបេន្តិ សេចក្តីថា កាន់យកតាមលំដាប់វស្សា ហើយពោលថា លោកដ៏មានអាយុ ( ទីនេះ ) គួរដល់ពួកខ្ញុំ ដូច្នេះហើយ ឲ្យផ្លាស់ចេញទៅទីដទៃ ។ បទថា អនុប្បខជ្ជ សេយ្យំ កប្បេន្តិ សេចក្តីថា ពួកឆព្វគ្គិយភិក្ខុចូលទៅ ជ្រៀតបេតោពោលថា បពិត្រលោកម្ចាស់ ចំពោះទីគ្រែបុណ្ណោះសមគួរដល់ ពួកលោក មិនមែនវិហារទាំងអស់ទេ ឥឡូវនេះ ទីនេះគួរបានពួកខ្ញុំ ដូច្នេះ រៀបចំគ្រែ និងតាំង ហើយអង្គុយខ្លះ ដេកខ្លះ ធ្វើការស្វាធ្យាយខ្លះ ។