សិក្ខាបទវិភង្គនៃអនុប្បខជ្ជសិក្ខាបទ
អធិប្បាយ សិក្ខាបទវិភង្គនៃអនុប្បខជ្ជសិក្ខាបទ បទថា ជានំ បានដល់ ដឹងថា ភិក្ខុនេះមិនគួរត្រូវផ្លាស់ទីកន្លែង ។ ដោយហេតុនោះឯង ក្នុងវិភង្គ គឺការចែកនៃបទថា ជានំ នោះ ទើបព្រះមាន ព្រះភាគត្រាស់បទជាដើមថា វុឌ្ឍោតិ ជានាតិ ប្រែថា ដឹងថា ជាព្រះថេរៈ ចាស់ ពិតហើយ ភិក្ខុចាស់ ជាអ្នកមិនគួរផ្លាស់ទៅទីដទៃ ព្រោះជាអ្នកចាស់ ជរា ភិក្ខុអ្នកមានអាពាធ ក៏ជាអ្នកមិនគួរផ្លាស់ ព្រោះជាអ្នកអាពាធ ។ សង្ឃ កំណត់ភាពជាអ្នកមានឧបការៈ និងភាពជាអ្នកមានគុណវិសេសនៃភណ្ឌាគារិកភិក្ខុក្តី នៃធម្មកថិកភិក្ខុ និងវិនយធរជាដើមក្តី នៃភិក្ខុដែលជាអាចារ្យ បង្រៀនគណៈក្តី ទើបសន្មតវិហារឲ្យ ដើម្បីឲ្យនៅជាប្រចាំ ។ ព្រោះហេតុ នោះ សង្ឃឲ្យវិហារដល់ភិក្ខុណា ភិក្ខុនោះ ឈ្មោះថា ជាអ្នកមិនគួរឲ្យផ្លាស់ កន្លែង ។ ក្នុងបទថា វុឌ្ឍោតិ ជានាតិ ជាដើមនេះ សង្ឃបុណ្ណោះនឹងឲ្យ សេនាសនៈដែលសមគួរដល់ភិក្ខុអាពាធក៏ពិត សូម្បីដូច្នោះ ភិក្ខុអាពាធក៏ចែក ទុកមួយផ្នែក ដើម្បីសម្តែងថា ជាអ្នកមានសេនាសនៈដែលសង្ឃមិនទាន់ អបលោកឲ្យ ក៏មិនគួរបៀតបៀន គួរអនុគ្រោះ ដូច្នេះ ។