ភូតគាមវគ្គ សិក្ខាបទទី ៩

ក្បាលទី 3 · ទំព័រ 677

បទ ដ៏សេសរាក់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋានដូចឯឡកលោមសិក្ខាបទ កើតឡើងតាម កាយ ១ តាមកាយ និងចិត្ត ១ ជាកិរិយា ជានោសញ្ញាវិមោក្ខ ជាអចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម មានចិត្ត ៣ មានវេទនា ៣ ដូច្នេះឯង ។ សិក្ខាបទទី ៩ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ គ្រានោះឯង មហាមាត្យជាឧបដ្ឋាករបស់ឆន្នភិក្ខុ ដ៏មានអាយុ បានឲ្យគេធ្វើវិហារប្រគេនឆន្នភិក្ខុដ៏មានអាយុ ។ លំដាប់នោះ ឆន្នភិក្ខុដ៏មានអាយុបានឲ្យគេប្រក់ និងបូកលាបវិហារដែលគេធ្វើស្រេចហើយ នោះញយៗ វិហារនោះធ្ងន់ហួសកំណត់ ក៏បាក់រលំចុះមក ។ គ្រានោះ ឆន្ន ភិក្ខុដ៏មានអាយុក៏ជញ្ជូនយកស្មៅ និងឈើទៅធ្វើ ( វិហារទៀត ) បៀតបៀន ស្រែស្រូវរបស់ព្រាហ្មណ៍ម្នាក់ឲ្យខូចខាតទៅ ។ ទើបព្រាហ្មណ៍នោះ ពោល ទោសតិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនសមបើនឹងមក បៀតបៀនស្រែស្រូវរបស់យើងឲ្យខូចខាតទៅសោះ ។ ភិក្ខុទាំងឡាយបានឮ ពាក្យរបស់ព្រាហ្មណ៍នោះពោលទោសតិះដៀល បន្តុះបង្អាប់ហើយ ។ ភិក្ខុ ទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះ ពោលទោសតិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ មិនគួរនឹងឲ្យគេ ប្រក់រឿយៗ បូកលាបរឿយៗ នូវវិហារដែលគេធ្វើស្រេចហើយ ទាល់តែវិហារ នោះ ធ្ងន់ហួសកំណត់បាក់រលំចុះមកសោះ ។ ភិក្ខុអម្បាលណោះ នាំគ្នាក្រាប ទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ បេ ។ ព្រះដ៏មានព្រះភាគត្រាស់ សួរថា ម្នាលឆន្ន ឮថា អ្នកឯងឲ្យគេប្រក់រឿយៗ និងបូកលាបរឿយៗ នូវ វិហារ ដែលគេធ្វើស្រេចហើយ ទាល់តែវិហារនោះធ្ងន់ហួសកំណត់ បាក់រលំ