មហល្លកវិហារសិក្ខាបទ

ក្បាលទី 3 · ទំព័រ 682

គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៩ ដូចតទៅនេះ ក្នុងឱកាសទំហំបណ្តោយទទឹងរបស់សន្ទះទ្វារ ដោយជុំវិញនៃសន្ទះទ្វារ ឈ្មោះថា ទ្វារកោស ( ក្របទ្វារ ) ក្នុងបទថា យាវ ទ្វារកោសា នេះ ។ តែក្នុងមហាបច្ចរីពោលទុកថា ១ ហត្ថ ១ ចំអាម វាស់អំពីសន្លឹកទ្វារ ។ ក្នុង កុរុន្ទីពោលថា ទំហំបុនសន្លឹកទ្វារទាំង ២ ផ្នែកនៃទ្វារ ។ ក្នុងមហាអដ្ឋកថា ពោលថា ឈ្មោះថា សន្លឹកទ្វារមានទំហំ ១ ហត្ថ ១ ចំអាម ក៏មាន ២ ហត្ថក ៏មាន ២ ហត្ថ ១ ចំអាមក៏មាន ។ ពាក្យក្នុងមហាអដ្ឋកថានោះ ពោលល្អ ហើយ ។ ពិតហើយ ព្រះមានព្រះភាគទ្រង់សំដៅយកអត្ថនោះឯង ទើបទ្រង់ ធ្វើការកំណត់ទុកយ៉ាងខ្ពស់ ដូច្នេះថា កំណត់ត្រឹមហត្ថបាសដោយជុំវិញនៃ សន្លឹកទ្វារ ។ បទថា អគ្គឡដ្ឋបនាយ សេចក្តីថា ដើម្បីដាក់ទ្វារព័ន្ធ ( ក្របទ្វារ ) ព្រមទាំងសន្ទះទ្វារ អធិប្បាយថា ដើម្បីមិនឲ្យកម្រើកនៃគ្របទ្វារ និងសន្លឹក ទ្វារ ។ ពិតហើយ បទភាជនៈថា ទ្វារដ្ឋបនាយ នេះ ព្រះមានព្រះភាគក៏ ត្រាស់សំដៅយកអត្ថនេះនោះឯង ។ ក្នុងពាក្យនេះ មានអធិប្បាយដូចតទៅនេះ ថា សន្លឹកទ្វារដែលវិលរហ័ស រមែងប៉ះជញ្ជាំងក្នុងវេលាបើក រមែងខ្ទប់គ្រប ទ្វារក្នុងវេលាបិទ ជញ្ជាំងរមែងកក្រើក ដោយការប៉ះខ្ទប់នោះ ព្រោះជញ្ជាំង កក្រើកនោះ ដីរមែងធូរ កាលធូរហើយ រមែងរលុង ឬរបូតចុះ ។ ព្រោះ ហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា យាវ ទ្វារកោសា អគ្គឡដ្ឋបនាយ ដូច្នេះ ។ បណ្ឌិតគប្បីឃើញអត្ថក្នុងពាក្យយ៉ាងនេះថា ព្រះមានព្រះភាគមិនបាន ត្រាស់ទុកក្នុងមាតិកា មិនបានត្រាស់ទុកក្នុងបទភាជនៈឡើយថា កិច្ចឈ្មោះ នេះ គួរធ្វើក៏ពិត តែដើម្បីដាក់ក្របបុនណាអំពីក្របនៃទ្វារ គប្បីបូកឯង ឬ គប្បីឲ្យបូករឿយៗ ដោយអនុលោមតាមអត្ថុប