សប្បាណកសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ១០ ដូចតទៅនេះ ពីរបទថា ជានំ សប្បាណកំ បានដល់ ដឹងដោយប្រការណាមួយ ថា ទឹកនេះមានសត្វតូចៗ ។ ពីរបទថា សិព្ចោយ្យ វា សិញ្ចាបេយ្យ វា សេចក្តីថា ភិក្ខុគប្បីយក ទឹកនោះស្រោចឯងក្តី ប្រើអ្នកដទៃឲ្យស្រោចក្តី ។ អធិប្បាយ សិក្ខាបទវិភង្គនៃសប្បាណសិក្ខាបទ បទនេះថា សិព្ចោយ្យាតិ សយំ សិញ្ចតិ ដូច្នេះ ក្នុងព្រះបាលី អ្នកសិក្សាគប្បីជ្រាបអត្ថដោយន័យដូចពោលហើយ ក្នុងសិក្ខាបទមុននោះឯង ។ កាលភិក្ខុស្រោចមិនឲ្យខ្សែទឹកនោះដាច់ ត្រូវអាបត្តិតែ ១ ក្នុងទឹកមួយឆ្នាំង ក្នុងភាជនៈគ្រប់យ៉ាងក៏ន័យនេះ ។ តែត្រូវអាបត្តិទុក្កដគ្រប់ៗ ប្រយោគ ដល់ ភិក្ខុដែលស្រោចធ្វើឲ្យខ្សែទឹកដាច់ ។ ភិក្ខុធ្វើប្រឡាយឲ្យជាផ្លូវត្រង់ ( ទឹក ) ទោះហូរអស់មួយថ្ងៃក្តី ជាអាបត្តិ ១ បុណ្ណោះ បើភិក្ខុបិទក្នុងទីនោះៗ ហើយ បង្ហូរទឹកទៅតាមផ្លូវដទៃ ត្រូវអាបត្តិទុក្កដគ្រប់ៗ ប្រយោគ ។ បើស្មៅមាន ច្រើន ដាក់ពេញរទេះ ភិក្ខុដាក់ចុះក្នុងទឹកដោយប្រយោគមួយ ត្រូវអាបត្តិ ១ បុណ្ណោះ ។ ភិក្ខុចោលស្មៅ ឬស្លឹកឈើម្តងមួយសរសៃ ម្តងមួយសន្លឹក ត្រូវ អាបត្តិទុក្កដគ្រប់ៗ ប្រយោគ ។ ក្នុងដីស្អិតក្តី ក្នុងវត្ថុដទៃ មានឈើ ភក់ និងអាចម៍គោជាដើមក្តី ក៏ន័យនេះឯង ។ ឯវិធីចោលស្មៅ និងដីក្នុងទឹកនេះ មិនបានត្រាស់សំដៅទឹកច្រើនទេ ។ ទឹកណា កាលចោលស្មៅ និងដីចុះទៅនឹង ដល់នូវការស្ងួតទៅក្តី ទៅជាល្អក់ក្តី ក្នុងទឹកណាដែលពួកសត្វតូចៗ នឹង ស្លាប់ក្តី បណ្ឌិតគប្បីជ្រាបថា ព្រះមានព្រះភាគត្រាស់សំដៅដល់ទឹកប្រភេទ នោះ បទដ៏សេសក្នុងសិក្ខាបទនេះ រាក់ទាំងអស់ហើយ ។