ឱវាទវគ្គ សិក្ខាបទទី ១
សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយ ទូន្មានភិក្ខុនីទាំងឡាយ ក៏បាននូវចីវរ បិណ្ឌបាត សេនាសនៈ និង ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ ។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុបាន គិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ ឥឡូវនេះ ភិក្ខុជាថេរៈទាំងឡាយ ទូន្មាន ពួកភិក្ខុនី បានចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់ មនុស្សឈឺ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងទាំងឡាយក៏ទូន្មាន ភិក្ខុនីដែរ ។ វេលានោះ ពួកឆព្វគ្គិយភិក្ខុនាំគ្នាចូលទៅរកភិក្ខុនីទាំងឡាយ ហើយបាននិយាយយ៉ាងនេះថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាងចូរមករក ពួកយើងៗ នឹងទូន្មាន ។ គ្រានោះ ភិក្ខុនីទាំងឡាយនោះ ក៏ចូលទៅរកឆព្វគ្គិយ ភិក្ខុទាំងឡាយ លុះចូលទៅដល់ហើយ បានថ្វាយបង្គំឆព្វគ្គិយភិក្ខុទាំងឡាយ ហើយអង្គុយក្នុងទីគួរមួយ ។ ពួកឆព្វគ្គិយភិក្ខុធ្វើធម្មីកថាបន្តិចបន្តួចដល់ពួកភិក្ខុ នី ហើយក៏ពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួចបញ្ជូនពួកភិក្ខុនីឲ្យត្រ ឡប់ទៅវិញ ដោយពាក្យថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាងចូរទៅវិញ ចុះ ។ គ្រានោះ ភិក្ខុនីទាំងឡាយនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីដ៏សម គួរ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពួកភិក្ខុនីនោះ ដែលឈរក្នុងទីដ៏សម គួរ ដោយពុទ្ធដីកាយ៉ាងនេះថា ម្នាលភិក្ខុនីទាំងឡាយ ឱវាទ ( នោះ ) បាន បរិបូណ៌សម្រេចហើយឬ ។ ភិក្ខុនីទាំងឡាយទូលថា បពិត្រព្រះអង្គដ៏ចម្រើន ឱវាទ ( នោះ ) នឹងបរិបូណ៌សម្រេចមកពីណា ព្រោះលោកម្ចាស់ឆព្វគ្គិយ ទាំងឡាយធ្វើធម្មីកថាតែបន្តិ