បទភោជនីយនៃឱវាទសិក្ខាបទ
បទថា គរុធម្មេហិ គឺដោយធម៌ដែលធ្ងន់ ។ ពិតហើយ ធម៌ ទាំងនោះ ព្រះមានព្រះភាគត្រាស់ហៅថា គរុធម៌ ព្រោះជាធម៌ដែលភិក្ខុនី ទាំងឡាយគប្បីធ្វើការគោរព ទទួលយក ។ ក្នុងពាក្យថា ឯកតោ ឧបសម្បន្នំ នេះ គប្បីជ្រាបវិនិច្ឆ័យដូច្នេះថា ភិក្ខុណា រមែងពោលប្រៀនប្រដៅដោយគរុធម៌ដល់ភិក្ខុនីដែលឧបសម្បទាក្នុង សម្នាក់នៃភិក្ខុនីទាំងឡាយតែមួយចំណែក ត្រូវអាបត្តិទុក្កដដល់ភិក្ខុនោះ ។ តែ ជាអាបត្តិតាមវត្ថុនោះឯង ( ដល់ភិក្ខុដែលប្រៀនប្រដៅភិក្ខុនី ) ដែលឧបសម្បទាក្នុងសម្នាក់នៃពួកភិក្ខុ ។ អធិប្បាយ បទភាជនីយ៍នៃឱវាទសិក្ខាបទ ពីរបទថា បរិវេណំ សម្មជ្ជិត្វា សេចក្តីថា បើបរិវេណមិន ស្អាត ឬសូម្បីស្អាតហើយក្នុងវេលាព្រឹក ត្រឡប់ជាស្មោកគ្រោកព្រោះស្មៅ និងស្លឹកឈើជាដើម និងកើតមានការរាត់រាយខ្ចាត់ខ្ចាយដោយខ្សាច់ ព្រោះត្រូវ ជាន់ដោយជើង ភិក្ខុដែលបានទទួលសម្មតិគប្បីបោសច្រាស ។ ពិតហើយ ភិក្ខុនីទាំងឡាយនោះ ឃើញបរិវេណនោះមិនស្អាត គប្បីហាក់ដូចជាបុគ្គលមិន ចង់ស្តាប់ ដោយសម្គាល់ថា លោកម្ចាស់មិនដឹកនាំសូម្បីពួកភិក្ខុកំលោះដែល ជានិស្សិតកៈរបស់ខ្លួនក្នុងវត្តបដិបត្តិ ល្អតែសម្តែងធម៌តែម្យ៉ាង ។ ព្រោះហេតុ នោះ ទើបព្រះមានព្រះភាគត្រាស់ពាក្យថា បរិវេណំ សម្មជ្ជិត្វា ។ ភិក្ខុនីទាំងឡាយដើរមកពីក្នុងស្រុក រមែងស្រេកទឹក និងអស់កម្លាំង ភិក្ខុនីទាំងនោះ ទើបសង្ឃឹមចំពោះនូវទឹកផឹក និងការធ្វើឲ្យដៃជើង និងមុខ ត្រជាក់ ។ កាលបើទឹកមិនមាន ភិក្ខុនីទាំងនោះកើតការមិនគោរពដោយន័យ មុននោះឯង ហើយជាអ្នកមិនបំណងនឹងស្តាប់ធម៌ក៏បាន ។ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ពាក្យថា បនីយំ បរិភោជនីយំ ឧបដ្ឋបេត្វា ។