ឱវាទវគ្គ សិក្ខាបទទី ៣
សិក្ខាបទទី ៣ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនឈ្មោះសក្កៈ ។ គ្រានោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ចូលទៅកាន់លំនៅរបស់ភិក្ខុនី ហើយប្រដៅឆព្វគ្គិយភិក្ខុនីទាំងឡាយ ។ ភិក្ខុនីទាំងឡាយ បាននិយាយបបួលឆព្វគ្គិយភិក្ខុនីយ៉ាងនេះថា ម្នាលនាងទាំងឡាយ ពួកនាងចូរមកយើងនឹងទៅទទួលឱវាទ ( ជាមួយគ្នា ) ។ ឆព្វគ្គិយភិក្ខុនីនិយាយថា ម្នាលនាងទាំងឡាយ យើងទាំងឡាយនាំគ្នាទៅព្រោះហេតុ នៃឱវាទធ្វើអ្វី ដ្បិតឆព្វគ្គិយភិក្ខុជាម្ចាស់ទាំងឡាយ មកប្រដៅពួកយើងក្នុង លំនៅនេះហើយ ។ ភិក្ខុនីទាំងឡាយនាំគ្នាពោលទោសតិះដៀល បន្តុះបង្អាប់ ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងចូលដល់លំនៅភិក្ខុនី ហើយប្រដៅភិក្ខុនីទាំងឡាយទេ ។ លំដាប់នោះ ភិក្ខុនីអម្បាលនោះប្រាប់ដំណើរនោះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរចូល ដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនី ។ បេ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយប្រដៅភិក្ខុនីទាំងឡាយ ចូលដល់ លំនៅភិក្ខុនី ពិតមែនឬ ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងទៅប្រដៅភិក្ខុនីទាំងឡាយ ចូលដល់លំនៅភិក្ខុនី ទេ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកឯងធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសម្តែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយ ចូលដល់លំនៅ របស់ភិក្