ភិក្ខុនីឧបស្សយសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៣ ដូច្នេះថា ក្នុងពាក្យជាដើមថា អញ្ញត្រ សមយា ឱវទតិ អាបត្តិ បចិត្តិយស្ស ជាដើម បណ្ឌិតគប្បីជ្រាបថា ត្រូវអាបត្តិបាចិត្តិយដល់ភិក្ខុ ដែល ពោលប្រៀនប្រដៅដោយគរុធម៌ ៨ ប៉ុណ្ណោះ ពោលបង្រៀនដោយធម៌ដទៃ ត្រូវអាបត្តិទុក្កដ ។ ពីរបទថា ឯកតោ ឧបសម្បន្នំ បានដល់ ភិក្ខុនីដែលឧបសម្បទាក្នុង ភិក្ខុនីសង្ឃ ។ តែត្រូវអាបត្តិបាចិត្តិយពិត ដល់ភិក្ខុដែលពោលបង្រៀនភិក្ខុនី ដែលឧបសម្បទាក្នុងពួកភិក្ខុសង្ឃ ។ ម្យ៉ាងទៀត ខាងមុខអំពីនេះទៅ ក្នុងទី គ្រប់អន្លើនៃពាក្យដែលលោកពោលទុកថា ឯកតោ ឧបសម្បន្នំ បណ្ឌិតគប្បី ឃើញអត្ថយ៉ាងនេះដូចគ្នា ។ បទដ៏សេសរាក់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋានដូចកឋិនសិក្ខាបទ កើតឡើងតាមកាយ និង វាចា ១ តាមវាចា និងចិត្ត ១ ជាកិរិយា ជានោសញ្ញាវិមោក្ខ ជាអចិត្តកៈ ជា បណ្ណត្តិវជ្ជៈ ជាកាយកម្ម ជាវចីកម្ម មានចិត្ត ៣ មានវេទនា ៣ ដូច្នេះឯង ។ បកិណ្ណកៈក្នុងភិក្ខុនីឧបស្សយសិក្ខាបទ ក្នុងសិក្ខាបទទី ៣ នេះ លោកពោលបកិណ្ណកៈទុកក្នុងមហាបច្ចរី ដូចតទៅ នេះថា បើភិក្ខុមិនបានទទួលសម្មតិ កាលព្រះអាទិត្យអស្តង្គតហើយ ចូលទៅ កាន់សម្នាក់ភិក្ខុនី ពោលទូន្មានដោយគរុធម៌ ៨ ត្រូវអាបត្តិបាចិត្តិយ ៣ ។ កាលទូន្មានដោយធម៌ដទៃ ត្រូវអាបត្តិទុក្កដ ២ បាចិត្តិយ ១ ។ សេចក្តីនេះដូចម្តេច សេចក្តីថា ត្រូវទុក្កដ មានការមិនបានទទួលសន្មត ជាមូល ១ ត្រូវអាបត្តិទុក្កដ មានការចូលទៅកាន់សម្នាក់ភិក្ខុនី ហើយពោល ទូន្មានដោយធម៌ដទៃជាមូល ១ ត្រូវអាបត្តិបាចិត្តិយ មានការពោលទូន្មាន កាលព្រះអាទិត្យអស្តង្គតហើយជាមូល ១ ។ ភិក្ខុបានទទួលសន្មតហើយ កាលព្រះអាទិត្យអស្តង្គតហើយ ទៅក្នុងសម្នាក