អាមិសសិក្ខាបទ

ក្បាលទី 3 · ទំព័រ 757

វិនិច្ឆ័យក្នុងសិក្ខាបទទី ៤ គប្បីជ្រាបដូច្នេះថា បទថា ន ពហុកតា គឺមិនធ្វើការតាំងចិត្ត ( ទូន្មានពិត ) អធិប្បាយថា មិនធ្វើការគោរព ច្រើនក្នុងធម៌ពោលទូន្មាន ។ អធិប្បាយ សិក្ខាបទវិភង្គនៃអាមិសសិក្ខាបទ អ្នកសិក្សាគប្បីជ្រាបអត្ថនៃបទទាំងឡាយថា ភិក្ខុនោវាទកំ អវណ្ណំ កត្តុកាមោ ជាដើម ដោយន័យដូចដែលពោលហើយ ក្នុងឧជ្ឈាបនកសិក្ខាបទនោះឯង ។ អធិប្បាយ បទភាជនីយនៃអាមិសសិក្ខាបទ ភិក្ខុដែលបានទទួលសម្មតិក្តី សង្ឃប្រគល់ភារៈឲ្យក្តី គប្បីជ្រាប ថា ឈ្មោះថា ភិក្ខុមិនបានទទួលសន្មត ក្នុងពាក្យថា ឧបសម្បន្នំ សង្ឃេន អសម្មតំ នេះ ។ ឯក្នុងពាក្យថា អនុបសម្បន្នំ សង្ឃេន សម្មតំ វា អសម្មតំ វា នេះ ភិក្ខុដែលបានទទួលសន្មតកាលនៅជាភិក្ខុ ហើយតាំងនៅក្នុងភូមិនៃ សាមណេរ គប្បីជ្រាបថា បានទទួលសន្មត ។ សាមណេរដែលជាពហូសូតត្រ ូវភិក្ខុ អ្នកបានទទួលសន្មត ឬសង្ឃប្រគល់ភារៈឲ្យ គប្បីជ្រាបថា ជាអ្នក មិនបានទទួលសន្មតិ ពាក្យដ៏សេសរាក់ទាំងអស់ហើយ ព្រោះមានន័យដូច ពោលហើយ ។ សិក្ខាបទនេះ មានសមុដ្ឋាន ៣ កើតឡើងតាមកាយ និងចិត្ត ១ តាម វាចា និងចិត្ត ១ តាមកាយវាចា និងចិត្ត ១ ជាកិរិយា ជាសញ្ញាវិមោក្ខ ជា សចិត្តកៈ ជាលោកវជ្ជៈ ជាកាយកម្ម ជាវចីកម្ម ជាអកុសលចិត្ត ជាទុក្ខវេទនា ដូច្នេះ ។