ចីវរទានសិក្ខាបទ
ក្បាលទី 3 · ទំព័រ 763
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៥ ដូច្នេះថា បទថា វិសិខាយ ប្រែថា ក្នុងច្រកផ្លូវ ។ ពីរបទថា បិណ្ឌាយ ចរតិ សេចក្តីថា រមែងត្រាច់ទៅរឿយៗ ដោយ អំណាចនៃការត្រាច់ទៅជាប្រចាំ ។ បទថា សន្ទិដ្ឋា គឺបានជាសម្លាញ់ឃើញគ្នា ។ បទដ៏សេសក្នុងសិក្ខាបទ នេះ ដោយបទមានអត្ថរាក់ ដោយវិនិច្ឆ័យគប្បីជ្រាបដោយន័យដូចពោល ហើយ ក្នុងចីវរបដិគ្គហនសិក្ខាបទនោះឯង មួយអន្លើដោយសមុដ្ឋានជាដើម ។ ពិតហើយ ក្នុងចីវរបដិគ្គហនសិក្ខាបទនោះ ភិក្ខុជាអ្នកទទួល ឯក្នុងសិក្ខាបទ នេះ ភិក្ខុនីជាអ្នកទទួល នេះជាការប្លែកគ្នា ពាក្យដ៏សេសទាំងអស់ដូចគ្នា នោះឯង ។