ឱវាទវគ្គ សិក្ខាបទទី ៦

ក្បាលទី 3 · ទំព័រ 764

សិក្ខាបទទី ៦ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ឧទាយិដ៏មានអាយុ ជាអ្នកប្រសប់ធ្វើចីវរកម្ម ។ មានភិក្ខុនីមួយរូបចូលទៅកាន់ទីដែលឧទាយិដ៏ មានអាយុនៅ លុះចូលទៅដល់ហើយ បាននិយាយនឹងឧទាយិដ៏មានអាយុ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ដេរចីវរឲ្យខ្ញុំផង ។ គ្រានោះ ឧទាយិដ៏មានអាយុក៏ដេរចីវរ ហើយធ្វើកិច្ចជ្រលក់គក់បោកដ៏ល្អ រួច ធ្វើរូបគំនូរត្រង់កណ្តាលចីវរ ស្រេចហើយ បត់ទុកឲ្យភិក្ខុនីនោះ ។ គ្រានោះ ភិក្ខុនីនោះទៅកាន់លំនៅឧទាយិដ៏មានអាយុ លុះទៅដល់ហើយ បាននិយាយ នឹងឧទាយិដ៏មានអាយុយ៉ាងនេះថា បពិត្រលោកម្ចាស់ ចីវររបស់លោកម្ចាស់ នោះដូចម្តេចទៅ ។ ឧទាយិឆ្លើយថា ម្នាលប្អូនស្រី ហ៏ នាងចូរនាំយកចីវរ នេះទៅទាំងផ្នត់ហើយទុក កាលណាភិក្ខុនីសង្ឃមកទទួលឱវាទ ចូរដណ្តប់ ចីវរនេះ ដើរទៅតាមក្រោយៗ ភិក្ខុនីសង្ឃក្នុងកាលណោះ ។ លំដាប់នោះ ភិក្ខុនីនោះនាំយកចីវរនោះទៅ ទាំងផ្នត់ហើយទុក កាលណាភិក្ខុនីសង្ឃមក ទទួលឱវាទ នាងក៏ដណ្តប់ចីវរនោះដើរទៅតាមក្រោយៗ ភិក្ខុនីសង្ឃ ក្នុងកាល ណោះ ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី អម្បាលនេះ ជាស្រីគ្មានកោតញញើត ជាស្រីអ្នកលេង គ្មានអេនោខ្មាស មិន សមបើនឹងគូរគំនូរក្នុងចីវរសោះ ។ ភិក្ខុនីទាំងឡាយបាននិយាយ សួរគ្នាយ៉ាង នេះថា នេះជាការងាររបស់អ្នកណា ភិក្ខុនីទាំងឡាយឆ្លើយថា នេះជាការងារ របស់លោកម្ចាស់ឧទាយិ ។ ពួកភិក្ខុនីនិយាយគ្នាថា ជនទាំងឡាយណាជា អ្នកគ្មានសេចក្តីកោតញញើត ជាអ្នកលេង ជាអ្នកគ្មានសេចក្តីអេនោខ្មាស កម្ម មានសភាពយ៉ាងនេះ ក៏គង់មិនល្អដល់ជនទាំងឡាយនោះ នឹងពោលទៅថ្វី ដល់