ចីវរសិព្វនសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៦ ដូច្នេះ ពាក្យថា ឧទាយិ បានដល់ លោឡុទាយិភិក្ខុ ។ បទថា បដ្ឋោ ប្រែថា ដែលមានសមត្ថភាព មានពាក្យអធិប្បាយថា ជាអ្នកយល់ និងជាអ្នកឈ្លាស ។ ពីរបទថា អញ្ញតរា ភិក្ខុនី បានដល់ ភិក្ខុនីដែលជាភរិយាពីដើមនៃ ឧទាយិភិក្ខុនោះឯង ។ បទថា បដិភាណចិត្តំ បានដល់ មានភាពស្រស់ស្អាត ដែលធ្វើដោយ បដិភាណរបស់ខ្លួន បានឮថា លោឡុទាយិនោះ ជ្រលក់ចីវរហើយ បានធ្វើ រូបស្រី និងប្រុសកំពុងធ្វើមេថុន ដោយពណ៌ផ្សេងៗ ត្រង់កណ្តាលនៃចីវរ នោះ ។ ព្រោះហេតុនោះ ទើបធម្មសង្គាហកាចារ្យទាំងឡាយ បានពោលថា មជ្ឈេ បដិភាណចិត្តំ វុដ្ឋាបេត្វា ជាដើម ។ បទថា យថាសំហដំ គឺតាមផ្នត់ដែលបត់ទុកហើយនោះឯង ។ បទថា ចីវរំ បានដល់ ចីវរដែលអាចស្លៀក ឬដណ្តប់បាន ។ ពិត ហើយ ក្នុងមហាបច្ចរីជាដើម លោកក៏បានពោលទុកយ៉ាងនេះ ។ អធិប្បាយ សិក្ខាបទវិភង្គនៃចីវរសិព្វនសិក្ខាបទ ក្នុងបទថា សយំ សិព្វេតិ នេះ គប្បីជ្រាបវិនិច្ឆ័យដូច្នេះថា ភិក្ខុ ធ្វើក្តី កាត់ក្តី ដោយតាំងចិត្តថា អញនឹងដេរ ត្រូវអាបត្តិទុក្កដ ។ តែជា អាបត្តិបាចិត្តិយ ព្រោះការចាក់ម្ជុលគ្រប់ៗ គ្រាដែលដេរ ដល់ភិក្ខុដែលដេរ ព្រោះព្រះបាលីថា ( ត្រូវអាបត្តិបាចិត្តិយ ) គ្រប់ៗ ស្នាមម្ជុល ដូច្នេះ ។ បើ ភិក្ខុមិនទាញម្ជុលចេញឲ្យផុតកន្ទុយ ចេះតែយកចុងចាក់ទៅ សូម្បី ១០០ ដង កាលពេញម្ជុលហើយទើបទាញចេញ ត្រូវអាបត្តិបាចិត្តិយ ១ បុណ្ណោះ ។ បទថា សកឹ អាណត្តោ បានដល់ ភិក្ខុដែលប្រើតែម្តងថា អ្នកចូរ ដេរចីវរ ។ បទថា ពហុកំ បិ សិព្វតិ សេចក្តីថា សូម្បីអ្នកទទួលប្រើញ៉ាំងសុចិកម្ម ទាំងអស់ឲ្យសម្រេច ហើយឲ្យចីវរសម្រេចចុះ ក៏ត្រូវអាបត្តិបាចិត្តិយ ១ បុណ្ណោះ ។ តែបើលោកបានទ